Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រូ​ម៉ាន់​នី និង អម្រឹត សហការ​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ថ្មី​ជាមួយនឹង​ឱកាស​ឈ្នះ​ប្រាក់រង្វាន់ និង​ម៉ូតូ​ថ្មីស្រឡាង​

ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បី​ផ្តល់ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មី​មួយ​ដែល​អតិថិជន​របស់​អម្រឹត​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់ និង​រង្វាន់​ធំ​ម៉ូតូ​ថ្មីស្រឡាង​មួយគ្រឿង​ដោយ​គ្រាន់តែ​ជ្រើស​រើសយក​ការបង់​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​។​

អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក៏​អាច​រីករាយ​ជាមួយ​តម្លៃ សេវា​ទាប​ជាង​មុន​ផងដែរ​សម្រាប់​ការបង់​សង​ប្រាក់កម្ចី​គ្រប់​ប្រភេទ ដោយ​បង់ថ្លៃ​សេវា​ត្រឹមតែ ០,៥​ដុល្លារ​ប៉ុណ្ណោះ​។​

គំនិត​ផ្តួចផ្តើម​នេះ​គឺជា​កិច្ចប្រឹងប្រែង​យុទ្ធសាស្ត្រ​រួមគ្នា​ដែល​ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន​ទាំងពីរ ដើម្បី​ធ្វើឱ្យ​ការបង់​សង​ប្រាក់កម្ចី​កាន់​តែមាន​ភាពងាយស្រួល និង​គ្មាន​ភាពស្មុគស្មាញ​តាមរយៈ​ការកាត់បន្ថយ​ការចំណាយ​ពេលវេលា​លើ​ការធ្វើដំណើរ​ទៅកាន់​សាខា​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បី​បង់​សង​ប្រាក់កម្ចី​។ យុទ្ធនាការ​នេះ​ក៏​ជួយ​សម្រួល​ដល់​អតិថិជន​អម្រឹត ក្នុង​ការបង់​សង​ប្រាក់កម្ចី​នៅក្រៅ​ម៉ោង​ធ្វើការ​ជាធម្មតា​របស់​សាខា​អម្រឹត​ផងដែរ​។​

​ប្រូ​ម៉ូ​សិន​នេះ​ចាប់ផ្តើម​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០២១​។ ក្នុងអំឡុង​ពេលនេះ អតិ ថិជន​អាចមាន​ឱកាស ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ប្រចាំ​សប្តាហ៍ ព្រមទាំង​ចូលរួម​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ Honda Zoomer X ថ្មីស្រឡាង​មួយគ្រឿង​នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ​។ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បច្ចុប្បន្ន​មាន​ភ្នាក់ងារ​ជាង ១​ម៉ឺន​ទីតាំង​ដែល​ផ្តល់​សេវា​ផ្ញើ​ប្រា​ក់នៅ​ទូទាំងប្រទេស​។​

​លោក Alan Wee នាយក​អង្គភាព​ពាណិជ្ជកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មានប្រសាសន៍ថា​៖ “​ប្រូ​ម៉ូ​សិន​នេះ ផ្តល់ជូន​ភាពងាយស្រួល​បន្ថែមទៀត​ដល់​អតិថិ​ជន​របស់​យើង​ក្នុង​គ្រា​ដែល​បច្ចុប្បន្ន​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សាខា​របស់​អម្រឹត​ដើម្បី​បង់​សង​ប្រាក់កម្ចី​”​។​

លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គនាយិកា​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​ថ្លែងថា​៖ “​នៅ​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី យើង​តែងតែ​សម្លឹង​រកមើល​វិធី​ថ្មីៗ​ដើម្បី​បន្ថែម​តម្លៃ​ដល់​អតិថិជន​របស់​យើង​។

នៅពេលនេះ យើង​ទទួលស្គាល់ថា វា​អាចមាន​ការលំបាក​ជាង​មុន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ឆ្ងាយ ហេតុដូច្នេះ​ហើយ​បានជា​យើង​រីករាយ​ក្នុងការ​ផ្តល់ជូន​សេវា​នេះ​ទៅកាន់​អតិថិជន​របស់​អម្រឹត តាមរយៈ​បណ្តាញ​ភ្នាក់ងារ​ដ៏​ធំ​របស់​យើង​នៅ​ទូទាំងប្រទេស​”​។​

លើសពីនេះ​ទៀត អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី TrueMoney e-Wallet អាច​ទទួលបាន​ការមិន​គិតថ្លៃ​សេវា​នៅពេល​បង់​សង​ប្រាក់កម្ចី​របស់ខ្លួន​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត និង​ដៃគូ​ផ្សេងទៀត​ដោយ​គិត​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១៕

អំពី​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​

​ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែលជា​ក្រុមហ៊ុន​ពីរ​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​។ TrueMoney Group គឺជា​ផ្លែ​ត​ហ្វ​ម​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍​នាពេល​បច្ចុប្បន្ន​។ ទ្រូ​ម៉ាន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន​ពី ១​ប្រទេស​ទៅជា ៦​ប្រទេស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​ប្រតិបត្តិការ​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើនជាងគេបង្អស់ ពោលគឺ​ចំនួន ៨ ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​។​

អំពី​អម្រឹត​

អម្រឹត គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព​ន​ពេញ លេញ​របស់ Advans Group ដែលជា​ម្ចាស់​ភាគហ៊ុន​ដែលមាន​កេរ្តិ៍ឈ្មោះ និង​ការទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​ដែល​រួមមាន ធនាគារ​អភិវឌ្ឍន​សហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC ដែលជា​សមាជិក​របស់​ធនាគារពិភពលោក​។ ក្នុងនាម​ជា​ស្ថាប័ន​ឈានមុខ​មួយ​នៅ​កម្ពុជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បានផ្តល់​ជូន​សេវា​ឥណទាន និង ប្រាក់​បញ្ញើ​ទៅកាន់​អតិថិជន​ជាង 500,000​នាក់ ដែលមាន​ចាប់ពី កសិករ​មាន​ប្រាក់ចំណូល​ទាប និង​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម​។ អម្រឹត មាន​សាខា​ចំនួន 158​ទូទាំងប្រទេស មាន​បុគ្គលិក​ជាង 4,500​នាក់ និង​មាន​ទ្រព្យសកម្ម​ជាង 1​ពាន់​លាន​ដុល្លារ​អាមេរិក និង ប្រាក់​បញ្ញើ​ជាង 500​លាន​ដុល្លារ​អាមេរិក​៕ រក្សាសិទ្ធិដោយ ៖ CEN

×