Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ធ្វើឲ្យមានការគាំទ្រការហាមឃាត់ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមមិនអោយមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្ដកំពង់ស្ពឺ។

បើបានសេចក្តីប្រកាសព័ត៌មានរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលចេញផ្សាយ នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះ ចំណាត់ការនេះ គឺជាការចាប់ផ្ដើមដ៏ល្អមួយ ក្នុងការកាត់បន្ថយ ការជួបជុំ ដែលផ្ទុយនឹងវិធានការ បីកុំ បីការពារ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ការឆ្លងជំងឺកូវីដ១៩។ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជម្រុញ និងទាក់ទាញឲ្យមានអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន។
ដើម្បីអោយវិធានការនេះ មាននិរន្តរភាព និងប្រសិទ្ធភាពពេញលេញ កម្ពុជាគួរតែមានច្បាប់ឬលិខិតគតិយុត្តិណាមួយ សម្រាប់គ្រប់គ្រងគ្រឿងស្រវឹង។

ការហាមឃាត់មិនឲ្យផ្សាយពាណិជ្ជកម្ម តាមរយៈស្លាកសញ្ញាមិនគ្រប់គ្រាន់ សម្រាប់បង្ការប្រជាពលរដ្ឋ ពីការអូសទាញឲ្យប្រើប្រាស់គ្រឿងស្រវឹងទេ ព្រោះប្រជាពលរដ្ឋនៅតែរងឥទ្ធិពល នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមមធ្យោបាយផ្សេងទៀតដូចជា ទូរទស្សន៍ វិទ្យុ សារព័ត៍មាន បណ្ដាញផ្សព្វផ្សាយសង្គម ។ល។

ការប្រើប្រាស់គ្រឿងស្រវឹង ជាកត្តាចម្បងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាគ្រប់ប្រភេទ ភាពក្រីក្រ និងបង្កអោយមានជំងឺជាង២០០មុខ។ ការប្រើប្រាស់គ្រឿងស្រវឹង បានបង្កការគំរាមកំហែង ដល់សុខភាពរបស់ប្រជាជន និងទាមទារឱ្យមានការឆ្លើយតប ពីរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×