Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរសរុប ខិតជិតដល់ មួយប៊ីលានរៀល

ភ្នំពេញ ៖ នៅថ្ងៃជួញដូរដំបូងនៃដើមសប្តាហ៍នេះ ទំហំជួញដូរភាគហ៊ុនសរុប បានកើនឡើងដល់ជិតមួយប៊ីលានរៀល ពោលគឺ ៩៣២,៩៩ លានរៀល ដែលចំនួនប្រមាណ ៤៤% និង ៣៣% គ្របដណ្តប់ដោយភាគហ៊ុន របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)។

យ៉ាងណាមិញ ភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ PWSA កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ PAS បានថយចុះមកត្រឹម ៧.២០០រៀល ១៤.៦០០រៀល និង១៤.៤២០រៀល។

ទន្ទឹមនឹងនេះដែរ ភាគហ៊ុនចំនួន ៣ ដែលរួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ PPSP អេស៊ីលីដា ABC និង ផេសថិក PEPC បានកើនដល់ ២.៤២០រៀល ១៦.៣៨០រៀល និង ៣.៣៦០រៀល។ ភាគហ៊ុនហ្ក្រេនធ្វីន (GTI) វិញបានរក្សាថ្លៃថេរដដែល ដូចនឹងថ្លៃបិទកាលពីថ្ងៃសុក្រសប្តាហ៍មុន។ សន្ទស្សន៍ ផ.ម.ក. ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ប្រមាណ ០,៧៥% មកត្រឹម ៦៥០,១៣ ពិន្ទុ៕ រក្សាសិទ្ធិដោយ៖CEN

×