Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ អំពាវនាវដល់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិតខ្លួន ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរលើក

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិត ឬបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួន ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរលើក តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

នៅក្នុងក្របខណ្ឌនៃ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» និងអនុលោមតាមផែនការមេសម្រាប់យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ដែលមានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ ជាសេនាធិការ និងដោយមានកិច្ចសហការពីក្រុមគ្រូពេទ្យ នៃកងយោធពល ខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA) និងក្រុមគ្រូពេទ្យ នៃអង្គភាពផ្សេងៗ បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញស្របតាមជំហាន កម្មវិធីការងារបានចំនួន ១.៦៣៣.២៦២ នាក់ (សរុបទាំងពីរលើក) គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះ ដើម្បីជំរុញការចាក់វ៉ាក់សាំងបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ ឱ្យបានគ្រប់ៗគ្នា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់ រាជរដ្ឋាភិបាលនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិត ឬបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួនទៅទទួលយកវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ចំនួនពីរលើក តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមជឿជាក់ទុកជាមុនថា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រីជាម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញនឹងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងក្នុងបុព្វហេតុតម្កល់នូវសុខុមាលភាពសាធារណៈ ជាធំ ក្នុងន័យកាត់បន្ថយឱ្យបានជាអតិបរមានូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×