ភ្នំពេញ ៖ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុន ដែលមានស្លាកយីហោ “TESLA” ដើម្បីណែនាំឲ្យក្រុមហ៊ុន ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោ នៅរដ្ឋបាលរាជធានីភ្នំពេញ ។

មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចេញផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា “នារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញដឹកនាំដោយ លោក លី គង់ អនុប្រធានមន្ទីរ បានសហការជាមួយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរសង្កាត់កាកាបទី១ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុន ដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីណែនាំឲ្យក្រុមហ៊ុនដែលមានទីតាំងខាងលើ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ “៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









