Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបន្ត​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ឆ្លុះបញ្ចាំង​អំពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ វិស័យ​សុខាភិបាល​កម្ពុជា​

​រាជធានី​ភ្នំពេញ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ – ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​ពេទ្យ (PPE) ដែលមាន​គុណភាព​ខ្ពស់​ចំនួន ១៨ ០០០ (​មួយ​ម៉ឺន​ប្រាំបី​ពាន់​) ឈុត ជូន​ដល់​ក្រសួងសុខា ភិបាល ដើម្បី​រួមចំណែក​ផ្តល់​ការការពារ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង​ក្នុង​ការជួយ​ប្រទេស​កម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​- ១៩ ឱ្យបាន​ជោគជ័យ​។

​ពិធី​ប្រគល់​-​ទទួល​នេះ​បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង លោក Sanjay Chakrabarty អគ្គនាយក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ។​

​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន មានប្រសាសន៍​ក្នុង​ពិធី​នេះ​ថា​៖ «​យើង​សូម​អរគុណ​សម្រាប់​ការជួយ​គាំទ្រ របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​។ នេះ​វា​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​បំផុត សម្រាប់​ការឧបត្ថម្ភ​នេះ ខណៈពេលដែល​យើង​កំពុង​រៀបចំ​ចែកចាយ​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង​នៅតាម​បណ្ដា​ខេត្ត ដើម្បី​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វីដ​-១៩​នេះ​។​»​។​

​លោក Sanjay Chakrabarty ក៏បាន​មានប្រសាសន៍ថា​៖ «​បេសកកម្ម​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា គឺ​ជួយ​ឱ្យ​មនុស្ស​គ្រប់រូប​ទទួលបាន​នូវ​ជីវិត​មួយ​ដ៏​ល្អប្រសើរ តាមរយៈ​ការការពារ​សុខភាពរ​បស់​ពួកគេ​។ ស្រប​ជាមួយនឹង​បេសកកម្ម​នេះ យើង​កំពុង​ជួយ​ការពារ​ក្រុមគ្រូពេទ្យ​ជួរមុខ ដោយ​ផ្តល់ជូន​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដែលមាន​គុណ ភាព​ខ្ពស់ ដែល​ទាំងនេះ​ជា​គំនិត​ផ្ដួចផ្ដើម​មួយ​ក្នុងចំណោម​គំនិត​ផ្ដួចផ្ដើម​ដ៏ទៃទៀត ដែល​យើង​បាន​ផ្ដួចផ្ដើមឡើង​ក្នុងឆ្នាំនេះ ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​សហគមន៍​ដៃគូ​របស់​យើង​។ ជា​ឧទាហរណ៍​លើ​គំនិត​ផ្ដួចផ្ដើម​ដ៏ទៃទៀត​ដែល​យើង​បាន​អនុវត្ត រួមមាន​ការចូលរួម​នៅក្នុង​ក្រុម​សម្ព័ន្ធ​ធានារ៉ាប់រង សម្រាប់​ផ្តល់​ការធានារ៉ាប់រង​សុខភាព​លើ​ជម្ងឺ​កូ​វីដ​១៩ ដើម្បី​ជួយផ្ដល់​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នកធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ក្នុងន័យ​ដោះស្រាយ​លើ​ការចំណាយ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​កើតឡើង​ដោយ​មិនបាន​ព្រាងទុក ហើយ​យើង​ក៏បាន​ការដាក់ចេញ​នូវ​ដំណោះស្រាយ​ជួយ​ដល់​អតិថិជន​របស់​យើង​ពេល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុងអំឡុងពេល​ដែលមាន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ មិន​តែ ប៉ុណ្ណោះ​យើង​ក៏បាន​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការការពារ​របស់​យើង​ជូន​ដល់​អតិថិជន និង​បុគ្គលិក​របស់​យើង​ផងដែរ​។ យើង​ពិតជា​កោតសរសើរ​ចំពោះ​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋា ភិបាល​កម្ពុជា​មកទល់ពេលនេះ ហើយ​យើង​នឹង​បន្ត​គាំទ្រ​យុទ្ធនាការ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​។​»

​ការឧបត្ថម្ភ​នេះ គឺជា​ផ្នែក​មួយ​នៃ​មូលនិធិ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ របស់​មូលនិធិ​ព្រូ​ដិ​នស៍ (Prudence Foundation) ដែល​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​របស់​ព្រូ​ដិ​នស​ល និង​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​របស់​យើង​នៅ​តំបន់​អាស៊ី អាមេរិក និង​អាហ្វ្រិក​។ មូលនិធិ​នេះ​ផង ដែរ ក៏​ត្រូវបាន​ផ្តល់ឱ្យ​ប្រទេស​ទូទាំង​ពិភពលោក ដែលមាន​សាខា​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​តាំងនៅ តាម រយៈ​ជំនួយ​សប្បុរសធម៌ ក៏ដូចជា​កម្មវិធី​សហគមន៍ ខណៈដែល​មានការ​ទទួល​រង​ផលប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ក្នុងស្ថានភាព​ដ៏លំបាក​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩​នេះ​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ក៏​នឹង​ផ្ដល់ជំនួយ​មូលនិធិ​ដល់​ដៃគូ​មិន​ស្វែងរក​ប្រាក់ចំណេញ​នៃ​មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក ដើម្បី​គាំទ្រ​ដល់​ការងារ​របស់​ពួកគេ ក្នុងការ​សម្រាល​ផលប៉ះពាល់​ពី​សំណាក់​ជំងឺ​រាតត្បាត​នេះ​មកលើ​សហគមន៍​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចាប់តាំងពី​ក្រុមហ៊ុន ព្រូ​ដិ​នស​ល បាន​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ មូលនិធិ​ព្រូ​ដិ​នស៍ បាន​ផ្ដួចផ្ដើម​កម្មវិធី​ជាច្រើន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ជួយ​ពង្រឹង​វិស័យ​អប់រំ សុខភាព និង​សុវត្ថិភាព​។ ក្នុងនោះ​រួមមាន​កម្មវិធី ឆា ឈី​ង (Cha Ching Money Smart Kids) កម្មវិធី SAFE STEPS ដែលជា​កម្មវិធី​ផ្ដល់ព័ត៌មាន​សំខាន់ៗ​ដល់​សាធារណជន​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​ការត្រៀម​បង្ការ​គ្រោះមហន្តរាយធម្មជាតិ កម្មវិធី អំ​ណាន​ដំបូង ដែលជា​កម្មវិធី​អប់រំ​កុមារ​តូចៗ ដោយ​សហការ​ជា មួយ​អង្គការ Save the Children និង​មាន​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ទាក់ទង​ជាមួយ​វិស័យ​សុខភាព ការអប់រំ និង​សុខុមាលភាព​ផ្នែក​ហិរញ្ញវត្ថុ​។ គំនិត​ផ្ដួចផ្ដើម​ទាំងអស់នេះ​ត្រូវបាន​គាំទ្រ​ដោយ​បុគ្គលិក​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែល​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា និង​ការខិតខំ​របស់​ពួកគេ ដើម្បី​ធានា​ឲ្យ​បាន​ថា ពួកគេ​បាន​ចូលរួមចំណែក​ជួយ​សហគមន៍ និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​។​

អំពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​

ក្រុមហ៊ុន ព្រូ​ដិ​នស​ល (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ ម​.​ក (​ហៅ​កាត់​ថា ព្រូ​ដិ​នស​ល​កម្ពុជា​) បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ ខែមករា ឆ្នាំ ២០១៣​។ តាមរយៈ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែល ស្របតាម​តម្រូវការ​អតិថិជន ក៏ដូចជា​ការធ្វើសិក្ខាសាលា​នានា ស្តីពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​ទៅកាន់​សាធារណៈជន ព្រូ​ដិ​នស​ល​កម្ពុជា បាននិងកំពុង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​ការពារ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគាត់​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​នៃ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី (Prudential Plc) ដែលមាន​មូលដ្ឋាន​នៅ​ចក្រ ភព​អង់គ្លេស​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល មាន​យន្តការ​ចែកចាយ​ដ៏​ជោគជ័យ និង​ច្រើន​រូបភាព​ក្នុងការ​ផ្តល់ ជូន​នូវ​ឱកាស​ក្នុងការ​ការការពារ និង​សន្សំ​ជូន​អតិថិជន​របស់ខ្លួន​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ ដែលមាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៣​គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បុរី តៃវ៉ាន់ ថៃ និង​វៀតណាម ។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល មាន​យន្តការ​ចែកចាយ​ដ៏ ជោគជ័យ និង​ច្រើន​រូបភាព​ក្នុងការ​ផ្តល់ជូន​នូវ​ការ​ការការពារ ការ​សន្សំ និង​កា​រវិន​យោគ ដើម្បី​បំពេញតម្រូវការ​ផ្សេងៗ​គ្នា​របស់​ក្រុមគ្រួសារ​នៅ​អាស៊ី​។

*​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី (Prudential plc) គឺជា​ក្រុមហ៊ុន​មាន​ទំហំ​អាជីវកម្ម​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី ដែល​ផ្តោតទៅលើ​ទីផ្សារ​ដែល​រីកចម្រើន​ជា​លំដាប់​។ អាជីវកម្ម​នេះ​បាន​ចូលរួមចំណែក​ជួយ​ជីវិត​មនុស្ស​គ្រប់គ្នា​ឱ្យមាន​ភាពប្រសើរឡើង តាមរយៈ​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​សេវា​ធានារ៉ាប់រង​សុខភាព និង​ការចូល​និវត្ត ក៏ដូចជា​ផ្តល់​ដំណោះស្រាយ​ទៅលើ​ការគ្រប់គ្រង​ទ្រព្យសកម្ម​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី មាន​អតិថិជន ២០ លាន​នាក់ ហើយ​ក៏បាន​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​នៅ​ទីក្រុង​ឡុង​ដ៍ ទីក្រុង​ហុងកុង ទីក្រុង​ញូវយ៉ក និង​ប្រទេស​សិង្ហ​បុរី​ផងដែរ​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី មិនមាន​ការជាប់​ទាក់ទង​ជាមួយ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ហ្វា​យ​នែ​នស​ល​អុ​ី​ន (Prudential Financial, Inc) ដែលមាន​ទីតាំង​អា​ជី​កម្ម​នៅ​សហរដ្ឋអាមេរិក និង ក្រុមហ៊ុន​ព្រូ​ដិ​នស​ល អឹ​សួ​រ៉ិ​ន (Prudential Assurance Company) ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន អឹម​&​ជ្ជី ភីអិលស៊ី (M&G plc) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ចក្រភព​អង់គ្លេស​ឡើយ​។​

អំពី​មូលនិធិ​ព្រូ​ដិ​នស៍​

​មូលនិធិ​ព្រូ​ដិ​នស៍ គឺជា​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍រ​បស់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នៅ​អាស៊ី និង​អាហ្វ្រិក​។ បេសកកម្ម​របស់​មូល​និ​ធិ គឺ​ធានា​នូវ​អនាគត​របស់​សហគម​ន៍ តាមរយៈ​ការលើកកម្ពស់​ការអប់រំ សុខភាព និង​សុវត្ថិភាព​។ មូលនិធិ​នេះ​អនុវត្ត​កម្មវិធី​ថ្នាក់​តំបន់ ក៏ដូចជា​កម្មវិធី​ប្រចាំ​ទីផ្សារ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​មួយចំនួនទៀត ដោយ​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​បង្កើន​ឥទ្ធិពល​ជា​វិជ្ជមាន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​។ មូលនិធិ​ព្រូ​ដិ​នស៍ ប្រើប្រាស់​ទស្សនៈវិស័យ​វែងឆ្ងាយ និង​ភូមិសាស្ត្រ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ដើម្បី​ធ្វើឱ្យ​សហគមន៍​ទាំងនោះ កាន់តែ​មាន​សុខ​សុវត្ថិភាព និង​ភាព​ធន់​មាំ​ជាង​មុន​។ មូលនិធិ​នេះ​គឺជា​អង្គការ​សប្បុរសធម៌ ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង​៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.prudencefoundation.com

×