ប្រធានាធិបតីអាមេរិក Trump នៅតែទៅកាន់ប្រទេសហ្វីលីពីន ប៉ុន្តែបានត្រឹមជួបជាមួយប្រធានាធិបតី Rodrigo Duterte និងមិនបានចូលរួមសន្និសីទកំពូលអាស៊ីបូព៌ា EAS។
ប្រធានាធិបតីត្រាំ មានគំរោងមិនចូលរួមសន្និសីទកំពូលអាស៊ីបូព៌ានៅថ្ងៃទី ១៤ ខែ១១ នាប្រទេសហ្វីលីពីន
បណ្តាមេដឹកនាំប្រទេសជាង១០ បានជួបជុំគ្នាក្នុងសន្និសីទកំពូលអាស៊ី EAS នៅហ្វីលី ប៉ុន្តែប្រធានាធិបតីត្រាំ ពុំមានវត្តមាននៅទីនោះឡើយ លោកត្រាំ ពុំមានគ្រោងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយវិលត្រឡប់ទៅអាមេរិកវិញមុនពេលកំណត់មុននោះ។
នាសេតវិមានកាលពីថ្ងៃ២៣ ខែ១០ លោកត្រាំឲ្យដឹងថា “អាច” នឹងទៅទស្សនៈកិច្ចនៅហ្វីលីពីន ប្រៀបដូចជាផ្នែកមួយនៃគោលដៅក្នុងដំណើរទស្សនៈកិច្ចរបស់ខ្លួន នាទ្វីអាស៊ី អំឡុងពេល១២ថ្ងៃ នៅដើមខែក្រោយនេះ ។
អ្នកនាំពាក្យម្នាក់នៃក្រុមប្រឹក្សាសន្តិសុខជាតិបានប្រាប់ Washington ថា លោកត្រាំ នឹងស្នាក់នៅក្រុងម៉ានីល នាថ្ងៃទី១២-១៣ ខែ១១ ហើយនឹងមានជំនួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និងមេនាំដទៃទៀតរបស់ហ្វីលីពីន។ ប៉ុន្តែលោកត្រាំ នឹងមិនទៅកាន់ទីក្រុងAngeles របស់ហ្វីលីពីន នៅថ្ងៃ១៤ ខែ១១ ដើម្បីចូលរួម EAS នោះទេ ។
ដំណើរទស្សនៈកិច្ចប្រធានាធិបតីត្រាំ ទៅទ្វីបអាស៊ីមានរយៈពេលវែង ហើយការដែលលោកវិលត្រឡប់មកអាមេរិកនាយប់ថ្ងៃ១៣ ខែ១១ គឺអាស្រ័យដោយមានកម្មវិធីការងារផ្សេងទៀត ។ តាមលោក Ernest Bower ទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS នោះប្រមុខការទូតអាមេរិករិច Rex Tillerson អាចនៅហ្វីលីពីនដើម្បីចូលរួមសន្និសីទ EAF ។
កាលពីថ្ងៃទី១៦ ខែ១០ សេតវិមានបានចសេចក្តីប្រកាសពីដំណើរទស្សនៈកិច្ចទៅកាន់ទ្វីបអាស៊ីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រួមមាន ៖ ទៅកាន់ទីក្រុងដាណាំង វៀតណាម ដើម្បីចូលរួមសន្និសីទកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ទ្វីបអាស៊ី “APEC” នឹងទៅកាន់រដ្ឋធានីហាណួយ វៀតណាម ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសនេះ៕