កាលពីថ្ងៃអង្គារម្សិលមិញនេះ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានធ្លាក់ចុះមកនៅត្រឹម ៧.០៤០រៀល ៤.៣៤០រៀល ១៤.២២០រៀល ២.៣៣០រៀល និង ១៤.៣៦០រៀល រៀងគ្នា ដោយមានការថយចុះចន្លោះពី ២០រៀល ទៅ ៣៨០រៀល ក្នុងមួយហ៊ុន។

យ៉ាងណាមិញ ភាគហ៊ុន ២ បានបង្ហាញការកើនឡើង ដែលក្នុងនោះ ភាគហ៊ុនអេស៊ីលីដា (ABC) បានកើនឡើង ៨០រៀល ដល់ ១៦.៤៦០រៀល ចំណែកឯផេសថិក (PEPC) កើនឡើង ២០៛ ដល់ ៣.៣៨០រៀល។
សន្ទស្សន៍ ផ.ម.ក. បានងើបឡើងវិញបន្តិចបន្តួចចំនួន ០,០២% ដល់ ៦៥០,២៦ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៦២០,០២ លានរៀល៕ រក្សាសិទ្ធិដោយ ៖ CEN


