Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ផ្តល់​សម្ភារ​បរិក្ខា​ពេទ្យ និង​ថវិកា​២០​ម៉ឺន​ដុល្លារ​ជួយ​កម្ពុជា ដើម្បី​ជួយ​ទប់ស្កាត់​កូ​វីដ​១៩

ភ្នំពេញ​៖ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ឯកឧត្តម វូ គ័ង​មិញ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថ ភាព នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​- ទទួល​អំណោយ​ឧបករណ៍​បរិក្ខារ​វេជ្ជ​សាស្ត្រ និង​ថវិកា នៅ​ទីស្តីការ​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១​នេះ​។

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំណង​មិត្ត ភាពជា​ប្រពៃណី​កម្ពុជា​-​វៀតណាម ត្រូវបាន​ពង្រឹង​និង​ពង្រីក​ឥតឈប់ឈរ ជាពិសេស​ក្នុង​កាលៈទេសៈ​ដ៏​លំបាក នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ភាគី​មិត្ត​វៀតណាម​បានផ្តល់​ជំនួយឥតសំណង​ជូន​ក្រសួងសុខា ភិបាល​ជាច្រើន រួមមាន សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ មួយចំនួន មាន​ម៉ាស់​វេជ្ជសាស្ត្រ​បី​ស្រទាប់ អាវ​ពាក់​ការពារ (Disposable Scrub Suits) ម៉ាស់​វេជ្ជសាស្ត្រ​ស្រទាប់​ប្រឆាំង​បាក់តេរី និង​តំណក់​តូចៗ ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​រួមទាំង​កញ្ចប់​តេស្ត និង ថវិកា​ចំនួន ២០០.០០០ (​ម្ភៃ​ម៉ឺន​) ដុល្លារ​អាមេរិក​។ ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​ថ្មី​មួយទៀត​របស់ រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​៖

១) ម៉ាស់​ចំនួន​២​លាន​
២) ម៉ាស់ N95 ចំនួន ១០០.០០០ (១០​ម៉ឺន​) ក្នុង ចំណោម ៣០០.០០០ (​សាមសិប​ម៉ឺន​) និង​
៣) ម៉ាស៊ីន​ជំនួយ​ដកដង្ហើម ចំនួន ៨០០​គ្រឿង​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នា​ថ្ងៃនេះ របស់​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម សបញ្ជាក់​ពី​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​វៀតណាម កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ និង​បានបញ្ជាក់​កាន់តែច្បាស់​អំពី​ដំណើរ​ឈានទៅ​សម្រេចបាន ការកសាង​សហគមន៍​អាស៊ាន​ត​មួយ​។​

ឯកឧត្តម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​នៃ​សា​ធា រណ​រដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​តែងតែ​ឧបត្ថម្ភ គាំទ្រ​គ្នា ទៅវិញទៅមក ជាពិសេស​លើ​វិស័យ​សុខាភិបាល​៕​ រក្សាសិទ្ធិដោយ ៖ CEN

×