Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរភាគហ៊ុនសរុប បានថយចុះមកត្រឹម ប្រមាណ ២៥០ លានរៀលប៉ុណ្ណោះ នៅថ្ងៃពុធម្សិលមិញនេះ

ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុប បានថយចុះមកត្រឹម ២៥៦,៨៤ លានរៀលប៉ុណ្ណោះ នៅថ្ងៃពុធម្សិលមិញនេះ។

ភាគហ៊ុន PPAP PPSP និង PAS មានកំណើនគួរឱ្យកត់សម្គាល់ចំនួន ១៨០៛ ៣០៛ និង ១២០៛ រៀងគ្នា រហូតដល់ ១៤.៤០០៛ ២.៣៦០៛ និង ១៤.៤៨០៛។

ទន្ទឹមនឹងនេះដែរ ភាគហ៊ុនចំនួន ២ ដែលរួមមាន GTI និង ABC បានធ្លាក់ចុះមកត្រឹម ៤.៣២០៛ និង ១៦.៤០០៛ ដោយបានថយចុះ ២០៛ និង ៦០៛ ក្នុងមួយហ៊ុន។ PWSA និង PEPC បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ ផ.ម.ក. បានថយចុះ ០,១១% ក្នុងថ្ងៃនេះ មកត្រឹម ៦៤៩.៥៦ ពិន្ទុ៕ រក្សាសិទ្ធិដោយ៖CEN

×