Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៦០០លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៦០០លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ដោយសម្រេចបាន២៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២១ របស់គយ និងរដ្ឋាករ អនុវត្តន៍បានជិត ២,៥០០ ប៊ីលានរៀល ស្មើជាង ៦១៤លានដុល្លារ ថយចុះប្រមាណជាង ១៥% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ។ ដោយឡែកការប្រមូលចំណូលនៅក្នុងខែ មីនា ឆ្នាំ២០២១ គយ និងរដ្ឋាករ ប្រមូលចំណូលបានប្រមាណជាង ៨៥៥ប៊ីលានរៀល ស្មើជាង២១១លានដុល្លារ ថយចុះប្រមាណជាង៤ % បើធៀបនឹងខែមីនា ឆ្នាំ២០២០កន្លងទៅ។

ចំណូលប្រចាំត្រីមាសទី១ នេះ បើគិតតាមប្រភេទពន្ធ និងអាករ អាករលើតម្លៃបន្ថែមមានចំនួនជាង៩៣០ប៊ីលានរៀល ត្រូវប្រមាណជា៣៧% នៃចំណូលសរុប អាករពិសេស ៩៥៨ប៊ីលានរៀល ត្រូវជាង៣៨ % នៃចំណូលសរុប ពន្ធគយមានចំនួនជាង ៤៤៣ប៊ីលានរៀល ជិត១៧ % នៃចំណូលសរុប អាករបន្ថែមលើផលិត ផលប្រេងជាង ១០៦ប៊ីលានរៀល ត្រូវជាង៤ % នៃចំណូលសរុប និងអាករនាំចេញ និងកម្រៃផ្សេងៗមានចំនួន ៥១ប៊ីលានរៀល ត្រូវ២% នៃចំណូលសរុប។

តាមរយៈចំណូលនេះ បើគិតតាមប្រភេទទំនិញ ក្នុងនោះចំណូលពីយានយន្ត និងគ្រឿងចក្រ មានចំនួនជាង១,០៨៣ប៊ីលានរៀល គ្របដណ្តប់៤៣% នៃចំណូលសរុប ទំនិញចម្រុះ មាន៦៨២ប៊ីលានរៀល ត្រូវជាង២៧%នៃចំណូលសរុប ផលិតផលតេលសិលា មានចំនួនជាង៥៦៨ប៊ីលានរៀល ជិត២៣% នៃចំណូលសរុប និងសម្ភារសំណង់ រួមជាមួយកម្រៃផ្សេងៗ មានចំនួនជិត១៥៦ប៊ីលានរៀល ស្មើជាង៦% នៃចំណូលសរុប៕រក្សាសិទ្ធិដោយ៖CEN

×