Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអង្គការសង្គមស៊ីវិល ស្នើសុំឱ្យមានការស៊ើបអង្កេត លើករណីអាជ្ញាធរហុងកុង ចាប់បានឈើកម្រជាង ២១១តោន ដែលនាំចេញពីកម្ពុជា

ភ្នំពេញ ៖ សមាគម សហជីព អង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន ប្រជាពលរដ្ឋ និងអ្នកវិទ្យាសាស្ត អន្តរជាតិ បានសម្តែងនូវក្តីកង្វល់ជាខ្លាំង ក្រោយបានឃើញការចុះផ្សាយ សេចក្ដីប្រកាសព័ត៌មានរបស់ នាយកដ្ឋានគយ និងរដ្ឋាករ នៃរដ្ឋាភិបាលរបស់ តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ផ្សាយឱ្យដឹងថា បានរឹបអូសកំណាត់ឈើ ប្រភេទឈើកម្រជិតផុតពូជចំនួន ២១១ តោន ដែលមានតម្លប្រមាណ ១១លានដុល្លារហុងកុង ឬស្មើនឹង ១៤០០០០ ដុល្លារ។

កំណាត់ឈើដែល ត្រូវបានរឹបអូសនេះ ត្រូវមន្ត្រីគយហុងកុង បានរកឃើញពីក្នុងទូកុងទឺន័រចំនួន ៧ទូ ក្រោយបានទម្លាក់ ក្នុងបរិវេណការិយាល័យគយ Kwai Chung និង Tsing Yi នៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ការរឹបអូសនេះ ត្រូវបានចាត់ទុកថា ជាការរឹបអូសកំណាត់ឈើប្រភេទរុក្ខ ជាតិកម្រ និងមានតម្លៃដ៏ធំបំផុត ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ការរកឃើញកំណាត់ឈើដ៏មានតម្លៃ ដែលនាំចេញពីប្រទេសកម្ពុជានេះ ទន្ទឹមនឹងការរកឃើញ របស់អង្គការគំនិតផ្តួចផ្តើម សាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បានរកឃើញថាប្រទេសកម្ពុជា បាន បាត់បង់គម្របព្រៃឈើប្រមាណ ៥៥៧០០០ ហិកតា ដែលស្មើនឹងប្រមាណ ១១៧% នៃតំបន់ការ ពារធម្មជាតិរបស់កម្ពុជាក្នុងចន្លោះពីឆ្នាំ២០០១ ដល់២០១៨ នៅក្នុងតំបន់ការពារធម្មជាតិ ហើយ សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល កំពុងរងការរឹតត្បិត ក្នុងការចូលរួមកិច្ចការពារបរិស្ថានពី សំណាក់អាជ្ញាធរ។

ជាមួយគ្នានេះ សមាគម សហជីព អង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន ប្រជាពលរដ្ឋ និងអ្នកវិទ្យាសាស្ត្រអន្តរជាតិ ស្នើសុំឱ្យមានការស៊ើបអង្កេតលើករណីនេះ ឱ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីឈានទៅរកការកំណត់អ្នកពាក់ព័ន្ធ នឹងការនាំចេញឈើដោយខុសច្បាប់ ការកាប់បំផ្លាញ និងអ្នក ដែលគប់គិត និងការកាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិជាតិ សម្បត្តិមនុស្សជាតិមកធ្វើជាប្រយោជន៍ ផ្ទាល់ខ្លួន ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានជាធរមាន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបញ្ជាក់ថា ទាំងសម្តេចនាយករដ្ឋមន្ត្រី និងលោកផ្ទាល់ គឺបានប្រកាសឱ្យផ្អាកការនាំចេញឈើ ទៅកាន់ទីផ្សារអន្តរជាតិ និងពិភពលោកជាយូរឆ្នាំមកហើយ។ ក្រៅពីនេះ ក៏មានការបញ្ជាក់បន្ថែមតាមរយៈ សេចក្ដីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា រយៈពេល ៥ឆ្នាំមកហើយ ដែលក្រសួងពុំ ដែលបានរៀបចំឯកសារ ឱ្យក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញប្រភេទឈើ រងការគំរាមកំហែង ទៅកាន់ទីក្រុងហុងកុង ឬក្រៅប្រទេសនោះឡើយ។ នៅក្នុងសេចក្តីប្រកាសដដែលនោះ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសង្កត់ធ្ងន់ផងដែរថា បើសិនមានករណីនាំចេញមននោះគឺជា ការរត់ពន្ធឈើខុសច្បាប់។ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ថា នឹងធ្វើការស៊ើបអង្កេតចំពោះករណីនេះ ដើម្បីកំណត់អ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

ជុំវិញបញ្ហារត់ ពន្ធឈើខុសច្បាប់ តាមការអះអាងរបស់ក្រសួងខាងលើ បង្កឲ្យមានករណីមន្ទិលសង្ស័យ ជាច្រើនអំពីវិធី សាស្ត្ររត់ពន្ធឈើ ដ៏ច្រើនសន្ធឹកសន្ធាប់ ចេញពីកម្ពុជាដោយសុវត្ថិភាព និងបុគ្គលពាក់ពន្ធ័ករណីនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×