Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) និងទំហំជួញដូរភាគហ៊ុនសរុប បានងើបឡើងវិញបន្តិចបន្តួចនាថ្ងៃព្រហស្បតិ៍

ភ្នពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ផ.ម.ក. បានងើបឡើងវិញ ០,១០% នៅថ្ងៃព្រហស្បតិ៍មកដល់ ៦៥០,១៩ ពិន្ទុ។ ស្របពេលជាមួយគ្នានេះដែរ ទំហំជួញដូរភាគហ៊ុនសរុបក៏បានកើនឡើងដល់ ៣៤៨,៩៨ លានរៀលវិញផងដែរ។

ចំណែកឯភាគហ៊ុនវិញ ភាគហ៊ុនចំនួនពីរមានការកើនឡើង ពីរមានការថយចុះ ហើយបីទៀតបានរក្សាថ្លៃថេរដដែល។ PWSA និង PPAP បានកើនឡើង ១២០៛ និង ១៨០៛ រហូតដល់ ៧.១៦០៛ និង ១៤.៥៨០៛។ យ៉ាងណាមិញ PPSP និង PAS បានថយចុះ ៤០៛ និង ២០៛ មកត្រឹម ២.៣២០៛ និង ១៤.៤៦០៛។ ទន្ទឹមនឹងនេះដែរ ភាគហ៊ុន GTI ABC និង PEPC បានរក្សាថ្លៃថេរដដែល៕
រក្សាសិទ្ធិដោយ៖CEN

×