Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន សែលកាត ប្រគល់រង្វាន់លុយសុទ្ធមហាសាល ១៧ម៉ឺនដុល្លារ ដល់អតិថិជនមហាសំណាងបីរូបក្នុងកម្មវិធី ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ!

ភ្នំពេញ ៖ សែលកាត សួមចូលរួមអបអរសាទរ អ្នកភ្នំពេញ និងអ្នកតាកែវ ដែលឈ្នះលុយសុទ្ធមហាសាលដល់ទៅ ១៧ម៉ឺនដុល្លារ ពីកម្មវិធី “ឈ្នះលុយសុទ្ធ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពី សែលកាត។

អថិតិជនមហាសំណាងទី1 មានឈ្មោះថា ឈុន ថុន ជាអ្នកចូលនិវត្តន៍រស់នៅភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកបានឈ្នះរង្វាន់លុយសុទ្ធ $៩០,០០០កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២១។

អតិថិជនទី២ រស់នៅក្នុងខេត្តតតាកែវ ឈ្មោះ យិន សុផុន មានមុខរបរជាអាជីវករលក់អង្ករ ស្នាក់នៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស បានឈ្នះរង្វាន់លុយសុទ្ធ $៦០,០០០កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

ចំណែកឯអតិថិជនទី៣ ឈ្មោះ ឈាង ជីលុច្ស មានមុខរបរជាអាជីវករ និងមានទីលំនៅភូមិ9 សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឈ្នះរង្វាន់លុយសុទ្ធ $២០,០០០ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១។

កម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនពិសេស ដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០,០០០ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។
ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ផ្ញើសារ “10K” ទៅកាន់លេខ 8888
ឬតេទៅលេខ 8888 រួច៖
-ចុចលេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ
-ចុចលេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ
ការចាប់រង្វាន់នឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង ៧ ល្ងាច ជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

×