Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមចូលរួមសោកស្តាយ ! តារាចម្រៀងដ៏ល្បីឈ្មោះ សុិន ឧត្តមផល្លា បានទទួលមរណភាពហើយ ធ្វើឲ្យមិត្តរួមអាជីព និងប្អូនៗទន្ទេញនូវពាក្យនេះថា….

ភ្នំពេញ ៖ ជាមួយនឹងដំណឹងដ៏រន្ធត់ចិត្ត នៃមរណភាពរបស់តារាចម្រៀងដ៏ល្បីឈ្មោះ សុិន ឧត្តមផល្លា ឃើញថា មានអ្នកសិល្បៈយ៉ាងច្រើន ក្នុងទាំងប្អូនៗ និងមិត្តភក្តិរួមអាជីព នៅពេលនេះ បានកំពុងសម្តែង នូវទុក្ខដ៏ក្រៀកក្រំនេះ យ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតអ្នកស្រី សុិន ឧត្តមផល្លា ដែលជាមិត្តភក្តិរួមអាជីព និងជារៀមច្បងសិល្បៈម្នាក់ដ៏ល្អកម្ររក ដែលពួកគេស្គាល់ពីអត្តចរិតរបស់អ្នកស្រីច្បាស់ កាលពីពេលកន្លងមក។

នេះគឺជាដំណឹងមួយដ៏គួរឲ្យសោកស្តាយជាខ្លាំង នៅពេលដែលបានដឹងថា តារាចម្រៀងដ៏មានសមត្ថភាពច្រៀង បានច្រើនភាសាអ្នកស្រី និងក៏ជាសិល្បៈរៀមច្បងដ៏ល្អម្នាក់អ្នកស្រី សុិន ឧត្តមផល្លា បានទទួលមរណភាពហើយ កាលពីព្រឹកមិញថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ដោយសារជំងឺមហារីកខួរក្បាលដ៏ធ្ងន់ធ្ងរ ដែលអ្នកស្រីព្យាយាមលាក់ទុកជាយូរឆ្នាំមកហើយ។

នេះបើយោងតាមការបង្ហោះពីមិត្តភ័ក្តិរួមអាជីពរបស់អ្នកស្រី គឺលោក ភីលីព បានជូនដំណឹងដ៏ក្រៀមក្រំនេះ ដោយលោកបានរៀបរាប់ទាំងក្តីសោកសៅថា៖ «RIP សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំ ចំពោះមរណភាពតារាចម្រៀងល្បីឈ្មោះ សុិន ឧត្តមផល្លា ដោយសារជំងឺមហារីកកូនកណ្ដុរនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧.៣០នាទីព្រឹកនេះ… សង្ខាមិនទៀងមែន ព្រោះខ្ញុំទេីបតែនិយាយជាមួយគាត់តាមឆាតប៉ុន្មានថ្ងៃមុនសោះ ប្អូនស្រីថាគាត់នឹងមិនអីទេ អ្វីៗនឹងប្រសេីរទ្បេីង តែពេលនេះប្អូនទៅបានសុខហេីយ…» ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×