ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក តុប សារ៉ន និងលោកជំទាវ វណ្ណ លុយ ទៀង ថៃ អគ្គនាយិកាទឹកពិសាបរិសុទ្ធអេរ៉ូទិច បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាសប្បុរសជនមួយចំនួនទៀត និងគ្រឿងឧបភោគបរិភោគ យកទៅផ្ដល់ជូនមន្ទីរពេទ្យហ្លួង ម៉ែ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈលោកវេជ្ជបណ្ឌិតឧត្តមសេនីយ៍ទោ សោម សោភ័ណ្ឌ ប្រធានគ្រប់គ្រងមន្ទីរពេទ្យម៉ែហ្លួង។

សប្បុរសជនខាងលើរួមមាន៖ ១/លោកជំទាវ ឧត្តមសេនីយ៍ឯក តុប សារ៉ន ថវិកាផ្ទាល់ខ្លួនចំនួន ៥០០ដុល្លារ ។ ២/លោកជំទាវ វណ្ណ លុយ ទៀងថៃ ថវិកា ១០០ដុល្លារ ទឹកទឹកបរិសុទ្ធអេរ៉ូទិចចំនួន ១០០ កេស
ទឹកក្រូច ១៨កេស. មី៥ កេសធំ. ម៉ាស់ចំនួន ១០ដុំ និងនំ បន្លែចំនួន ២០កេស។ ហើយឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានចែកថវិកាផ្ទាល់ខ្លួន ជូនកងកម្លាំងដែលកំពុងតែយាមកាម នៅមន្ទីរពេទ្យហ្លួង ម៉ែ ចំនួន ៤០នាក់ ក្នុងម្នាក់ទទួលបានពីរម៉ឺនរៀលផងដែរ។

៣/លោក ស្រី គួង គីន ថវិកាចំនួន ៣០០ដុល្លារ។ ៤/លោកជំទាវ មាស សន ថវិកា ចំនួន១០០ដុល្លារ។ ៥/លោកជំទាវ ផាន់ សុដានី ថវិកា ចំនួន៥០ ដុល្លារ និងទី៦/លោក ស្រីឯក ញាណ ច័ន្ទថា ចំនួន៥០ដុល្លារ។
លោកជំទាវ វណ្ណ លុយទៀងថៃ ដឹកនាំថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនលោកវេជ្ជបណ្ឌិតឧត្តមសេនីយ៍ទោ សោម សុភ័ណ្ឌ ប្រធានគ្រប់គ្រងមន្ទីរពេទ្យហ្លួង ម៉ែ ដើម្បីផ្តល់ឲ្យអ្នកជំងឺcovid 19 ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនេះ ។
ក្នុងនោះដែរ លោកជំទាវក៏បានសន្យាថា លោកជំទាវ នឹងបន្តនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនអង្គភាពផ្សេងៗទៀត ដែលកំពុងតែមមាញឹក ក្នុងការបំពេញបេសកកម្មក្នុងវិបត្តិកូវីដ ១៩ នេះ៕រក្សាសិទ្ធិដោយ៖សួងសាម





