Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ ! មុនរាលដល់ខួរក្បាលធ្ងន់ធ្ងរ តាមពិតទៅ ជំងឺមហារីក សុិន ឧត្តមផល្លា វះកាត់ជាសឹងដាច់ម្តងទៅហើយ ដោយដំបូងត្រឹមតែជា…

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រាកដណាស់ បានទទួលជ្រាបរួចមកហើយ ចំពោះដំណឹងដ៏ក្រៀកក្រំបំផុត ដែលតារាចម្រៀងស្រីជើងចាស់ អ្នកនាង សុិន ឧត្តមផល្លា បានទទួលមរណភាពដោយសារជំងឺមហារីក ដែលបានផ្តាច់យកជីវិតរបស់នាង កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ។

តែទោះយ៉ាងណា វាហាក់ដូចជាលឿនខ្លាំងពេកហើយ សម្រាប់អ្នកសិល្បៈទាំងមិត្តរួមអាជីព និងសិល្បករប្អូនៗស្រកក្រោយ ដែលបានស្គាល់ពីអត្តចរិតដ៏ល្អរបស់អ្នកនាង ព្រោះថា អ្នកនាង សុិន ឧត្តមផល្លា ទើបតែដាច់ចិត្តទម្លាយចេញពីជំងឺដ៏កាចសាហាវរបស់ខ្លួន កាលពីជាង១ខែមុនប៉ុណ្ណោះ ដែលមិនគួរណា ស្រាប់តែពេលនេះ អ្នកនាងបានលាចាកលោកគ្មានថ្ងៃវិលត្រឡប់ ធ្វើឲ្យគ្រប់គ្នារន្ធត់ចិត្តយ៉ាងខ្លាំង។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ទាក់ទងនឹងជំងឺមហារីកកំណាចឥតក្តីមេត្តា តាមផ្តាច់ជីវិតអ្នកនាង សុិន ឧត្តមផល្លា យ៉ាងលឿនបែបនេះ បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ដំបូងឡើយ អ្នកនាង សុិន ឧត្តមផល្លា មានជំងឺកូនកណ្តុរនៅត្រង់.ក ហើយនៅពេលទៅពិនិត្យ គ្រូពេទ្យបានប្រាប់ថា វាគឺជាដុំសាច់មហារីក។ ប្រភពបន្តថា នៅពេលវះកាត់យកដុំសាច់នោះចេញដោយជោគជ័យ ឃើញថា ស្ថានភាពអាការជំងឺរបស់អ្នកនាង គឺសឹងតែអាចនិយាយបានថាជាសះស្បើយត្រឡប់មករកភាពល្អប្រសើរធម្មតាវិញផងដែរ។

ប៉ុន្តែ ជាអកុសល ក្រោយទទួលបានសុខភាពល្អប្រសើរមិនបានយូរប៉ុន្មានផង ក៏ស្រាប់តែមិននឹកស្មានដល់ថា ដុំសាច់មហារីកនោះដែលបានជាពីកន្លែងចាស់ ផ្លាស់ទៅកើតនៅកន្លែងថ្មីសុីខួរក្បាល និងបានវិវត្តន៍ទៅជាមហារីកខួរក្បាលធ្ងន់ធ្ងរ ដែលធ្វើឲ្យតារាចម្រៀង សុិន ឧត្តមផល្លា មិនអាចទ្រាំទ្រតទៅទៀតបាន ក៏ទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×