ភ្នំពេញ-RAVEGROUND កម្មវិធីរាំកំសាន្តដ៏អស្ចារ្យជាមួយតន្ត្រីបែប Electronic Dance Music (EDM) បានត្រលប់ មកវិញជាលើកទី ៣ ហើយបន្ទាប់ពីទទួលបានអ្នកចូលរួមនិងគាំទ្ររាប់ពាន់នាក់។
RAVEGROUND កាលពីឆ្នាំមុនមាន DJ ល្បីក្នុងតំបន់ជា Headliner តែលើកនេះមិនធម្មតាទេណា ដោយក្រុម EDM Cambodia នាំយក DJ ANGEMI វ័យ២២ឆ្នាំ ដ៏ស្រស់សង្ហារដែលមកពីកម្មវិធីលំដាប់ អន្តរជាតិ Tomorrowland មកសំដែងជូនទស្សនិកជនរាំកំសាន្ត។ហើយ RAVEGROUND ក៏នៅតែមាន DJ ល្បីក្នុងតំបន់ថែមមួយទៀតគឹក្រុម MAKE YOU FREAK ដែលល្បីខ្លាំងណាស់ខាងចាក់បទកន្ត្រាក់អារម្មណ៍។ ក្រៅពីនេះក៏មិនភ្លេច DJ ក្នុងប្រទេសយើងដែរគឺ DJ MAILY ម្ចាស់ពានរង្វាន់ Pioneer Digital DJ Battle រួមជាមួយក្រុម Vutha x Yoku និង DJ LIN ដែលនឹងញ៉ាំងបរិយាកាសនៃកម្មវិធីនេះកាន់តែ កន្ត្រាក់អារម្មណ៍ជាងឆ្នាំមុនៗទៀត ។
RAVEGROUND ឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី៣១ មីនា ២០១៨ នៅទីតាំងដ៏ល្អជាប់មាត់ទន្លេចតុមុខតែម្តង គឺសណ្ឋាគារ Cambodiana ចាប់ពីម៉ោង៤ ល្ងាចដល់ម៉ោង ១១ យប់។ សំបុត្រឆ្នាំនេះ មានតំលៃជាតំណាក់កាលគឺតំលៃពិសេស ១០ ដុល្លារ ផុតកំណត់ថ្ងៃទី ១៥មីនា, ១៥ ដុល្លារចាប់ពីថ្ងៃទី ១៦ មីនា ២០ ដុល្លារចាប់ពីម៉ោង ៤ ល្ងាចថ្ងៃកម្មវិធីសំបុត្រទាំងអស់សុទ្ធតែផ្ជាប់ជាមួយ Coupon ប្តូរយកភេសជ្ជៈ Heineken បានមួយដប ។ ទស្សនិកជន អាចរកជាវសំបុត្របានគ្រាន់តែបំពេញឈ្មោះតាម Link នេះដើម្បីទទួលបានការដឹកជញ្ជូនដោយឥត គិតថ្លៃ ឬក៏អាចជាវសំបុត្រតាម Link នេះតាមអនឡាញហើយប្តូរយកសំបុត្រនៅថ្ងៃ កម្មវិធី ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលមើលទំព័រ Facebook របស់ EDM Cambodia ឬក៏អាច ទាក់ទងតាមលេខទូរស័ព្ទ 010 441 394 ៕ ដោយ-ក្រុមហ៊ុន