Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បក្ស​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ភារកិច្ច​ការងារ​ឆ្នាំ ២០១៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង​

spot_img

ស្វាយរៀង ៖ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិក​អចិន្ត្រៃយ៍​គណ​:​កម្មា​ធិ​ការកណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ទៅកាន់​សមាជិក​អង្គសន្និបាត ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ដោយ​ខានមិនបាន លើ​ការគ្រប់គ្រង​សមាជិក​គណបក្ស​ឲ្យបាន​ច្បាស់លាស់ ជា​ពិសេស​មន្ត្រី​បក្ស​គ្រប់​ផ្នែក​ត្រូវ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាជន និង​ការកសាង​សមិទ្ធផល​លើ​គ្រប់​វិស័យ​។​

​លោកជំទាវ ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ទៅកាន់​សមាជិក​អង្គសន្និបាត​ចំនួន ៨៣០​នាក់ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បក្ស​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ភារកិច្ច​ការងារ​ឆ្នាំ ២០១៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង​។

​លោកជំទាវ បាន​ធ្វើ​ការកត់សម្គាល់​នៅក្នុង​ឆ្នាំ​២០១៧ ទោះបី​ខេត្ត​ត្រូវ​ប្រឈម​នឹង​ការលំបាក​ជា​ច្រើនក្ដី ក៏​និន្នាការ​រីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​តែ​រក្សា​បាន សេដ្ឋកិច្ច​មាន​ការរីក​ចម្រើន​ទៅ​មុខ ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ តាមរយ​:​ការកសាង ជួសជុល កែលម្អរ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​។ ជាពិសេស ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើឲ្យ​ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ បាន​ទទួល​ជ័យជំនះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​បន្តបន្ទាប់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​ក៏បាន​អំពាវនាវ​អោយ​មាន​ការពិនិត្យ បន្ត​ការយកចិត្តទុកដាក់​កិច្ចការ​ទិសដៅ​ភារកិច្ច និង​ត្រៀម​ខ្លួន​អនុវត្ត​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នាពេលខាងមុខ​។ គណ​:​កម្មា​ធិ​ការ​គណបក្ស​ស្រុក​-​ក្រុង ឃុំ​-​សង្កាត់ មន្ត្រី​គណបក្ស​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​ក្តាប់​នូវ​ការងារ​ជា​យុទ្ធសាស្ត្រ ជំរុញ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​បក្ស​ក្នុង​ការអភិវឌ្ឍ​ឃុំ​-​សង្កាត់ ដោះស្រាយ​បញ្ហា​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​។ លើស​ពី​នោះ​ទៀត ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​អំពី​ផែនការ​ឧបាយកល​ពិសពុល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឃុបឃិត​ជាមួយ​បរទេស​ក្នុង​ការផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់ តាមរយ​:​ការធ្វើបដិវត្ត​ពណ៌​។​

​ក្នុង​ពិធី​នេះដែរ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណ​:​កម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍ ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ឆ្នើម និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន ដែល​មាន​គោលនយោបាយ​ត្រឹមត្រូវ បាន​ធ្វើឲ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង មាន​សាមគ្គីភាព និង​ឯករាជ្យភាព​ផ្ទៃក្នុង​រឹងមាំ ធ្វើជា​មូលដ្ឋាន​បង្អែក​ក្នុង​ការដឹកនាំ កសាង និង​អភិវឌ្ឍន៍​ខេត្ត អោយមាន​ការរីកចម្រើន​ឈានឡើង​ជា​លំដាប់​។ ឯកឧត្តម​បាន​សម្តែង និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ការងារ​ថ្នាក់កណ្ដាល ចុះ​ជួយ​ខេត្ត ស្រុក​-​ក្រុង ឃុំ​-​សង្កាត់ ដែល​បាន​រួមចំណែក​ឧបត្ថម្ភ​គាំទ្រ ទាំង​ថវិកា និង​សម្ភារ​:​ដល់​បណ្ដា​មូលដ្ឋាន ធ្វើឲ្យ​ខេត្ត​ស្វាយរៀងរ​ក្សា​បាន​ប្រៀប ឈ្នះ និង​រីកចម្រើន​ឥតឈប់ឈរ​៕ ដោយ ៖ ភក្តី​

  

spot_img
×