Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ​រង​នគរបាល​ជាតិ​ ប្រាប់​ឲ្យ​ស្នងការ​នគរបាល​ខេត្តតាកែវ​ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ករណី​គ្រោះ​អគ្គីភ័យ​

spot_img

តាកែវ ៖ នៅក្នុងឆ្នាំ ២០១៨ នេះ មាន​ករណី​គ្រោះ​នៃ​អគ្គីភ័យ​ធំៗ​ជាច្រើន​ករណី​បាន​កើតឡើង នៅតាម​បណ្តា​ខេត្ត​នានា ក៏ដូចជា​រាជធានីភ្ន​ពេញ ដូច្នេះ​ដើម្បី​ត្រៀម​ទប់ស្កាត់ និង​បង្ការ​មិនអោយ​កើតមាន​នូវ​ករណី​គ្រោះ​អគ្គីភ័យ​ដែល​កើតឡើង​នេះ មន្ត្រី​ជំនាញ​ទទួលបន្ទុក​ផែន​អគ្គីភ័យ​ត្រូវតែ​មាន​មុខ​ប្រចាំការ ២៤​ម៉ោង លើ​២៤​ម៉ោង ដូច​កំលាំង​អន្តរាគ​ម​ន៏​ពិសេស​ដូចគ្នា ជា​ពិសេស​ត្រូវ​សិក្សា​អោយបាន​ច្បាស់​ពី​ស្ថានភាព​អគ្គីភ័យ​ដែល​កើតមានឡើង ត្រូវ​ចេះ​បែងចែក និង​គ្រប់គ្រង​ស្ថាន​ការណ៏ ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​អោយបាន​ទាន់ពេលវេលា មួយវិញទៀត​ចំពោះ​បញ្ហា​បង្ការ​នោះ មន្ត្រីនគរបាល​ត្រូវ​តែ​បិទ​ក្រដាស់​លេខ​ទំនាក់ទំនង​ទូរស័ព្ទ​របស់ រថយន្ត​ពន្លត់​អគ្គីភ័យ នៅតាម​ទីប្រជុំជន និង​គ្រប់​គ្រឹះស្ថាន​ធំ រោងចក្រ ធ្វើការ​ផ្សព្វផ្សាយ​ពី​ការអប់រំ​ណែនាំ នៃ​មូលហេតុ​ដែល​កើត​ជា​អគ្គីភ័យ​នេះ​ឡើង​ដល់​ពលរដ្ឋ​អោយ​ពួកគាត់​បាន​យល់ដឹង និង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

ថ្លែង​បែប​នេះ​ក្នុងពេល​ដែល​ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ សួស អង្គារ អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក យស ណា​ស៊ី អភិបាលរង​ខេត្ត​ត​តាកែវ បាន​ចូលរួម​នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​សភាពការណ៍ លទ្ធផល​កិច្ច​ប្រតិ​ប​ត្ត​ការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃទី ១៥ មីនា ២០១៨ ក្នុង​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​មន្ត្រីរាជការ​មន្ទី​រ​ជុំវិញ​ខេត្ត និង​លោក​មេឃុំ​ទាំង ១០០​បាន​ចូលរួម​ផងដែរ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ការអាន​របាយ​ការណ៏​របស់​ឯកឧត្ត​ម​ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ស្តី​ពី​គ្រោះ​អគ្គីភ័យ​ក្នុង​ឆ្នាំ ២០១៧​កន្លងទៅនេះ​នៅ​ក្នុង​ខេត្ត​តាកែវ​មាន​ចំនួន ២១​លើក ដែល​ក្នុងនោះ​រួមមាន ឆេះ​ព្រៃ ០១​លើក ឆេះ​រោងចក្រ ០៣​លើក ឆេះ​សាលារៀន ០១​លើក ឆេះ​ផ្ទះ ១១​លើក ឆេះ​ស្ថានីយ៏ប្រេងឥទ្ធននៈ ០២​លើក ឆេះ​ឃ្លាំង ០១​លើក ឆេះ​រោង​ចំ​ប៉ើង ០១​លើក និង​ឆេះ​រថយន្ត​មួយ​លើក ។ ចំពោះ​ករណី​ដែល​បណ្តាលអោយ​កើតមាន​ជា​អគ្គីភ័យ​ខាងលើ​គឺ​បណ្តា​លពី កត្តា​ឆ្លង​ចរន្ត​អគ្គីសនី​ប្រមាណ ៧៥% កត្តា​ឆ្វេស​ប្រហែស ១៥% កត្តា​ធម្មជាតិ ៥% និង​កត្តា​ទង្វើ​របស់​មនុស្ស ៥% ។ ចំពោះ​ការ​អន្តរាគ​ម​ន៏​ពន្លត់​អគ្គីភ័យ​ខាង​លើ​នេះ​ស្នងការ​នគរបាល​ខេត្ត​តាកែវ​បាន​ប្រើប្រាស់​នូវ​រថយន្ត​ពន្លត់​អគ្គីភ័យ​សរុប​ចំនួន ១៣​លើក ស្មើនឹង ចំណុះ​ទឹក ៧៨០០០​លីត្រ និង​បំពង់​ឧស្ម័ន​ប្រភេទ BC សម្រាប់​ពន្លត់​អគ្គីភ័យ​ចំនួន ៥៨​បំពង់ ដើម្បី​ធ្វើការ​ពន្លត់ និង​គ្រប់​គ្រង់​ស្ថាន​ការណ៏​បាន ១០០% មិន​បណ្តាល​ឲ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស និង​មិន​មាន​ការរីក​រាលដាល​ដែល​មាន​លក្ខណៈ​ធំដុំ​នោះទេ​៕ តាកែវ​

 

spot_img
×