Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកប្រេងមួយគ្រឿង បើកលឿនរេចង្កូតចូលប្រឡាយ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្យ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តដឹកប្រេងមួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្នបានរ៉េចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយ បណ្តាលរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរថយន្ត បានរត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០ នាទីយប់ថ្ងៃទី ៣១ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ នៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញ បុរសម្នាក់បានបើករថយន្តដឹកប្រេងមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ4-A-4368 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅកើត បោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវដាំក្បាល ចូលទៅក្នុងប្រឡាយទឹក សំណាងល្អក្នុងហេតុការណ៍ រថយន្តធ្លាក់ប្រឡាយខាងលើនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានពិនិត្យ នៅជុំវិញកន្លែងកើតហេតុ ដោយមិនមានប៉ះពាល់ ដល់ទ្រព្យសម្បត្តិរដ្ឋ និងមិនប៉ះពាល់ទៅលើភាគីដ៏ទៃ ទើបសមត្ថកិច្ច ហៅរថយន្តស្ទូច មកស្ទូចយករថយន្តទៅរក្សាទុក ជាបណ្ដោះអាសន្ន រង់ចាំភាគីម្ចាស់រថយន្តទៅទទួលយកវិញ៕ រក្សាសិទ្ធិដោយ៖សា មេត

×