Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនបិទខ្ទប់មួយផ្នែកខ្លះ នៃខេត្តក្វាងទុង បន្ទាប់ពីករណីកូវីដ-១៩កើនឡើង

ប្រទេសចិននៅថ្ងៃចន្ទ ទី៣១ ខែឧសភា បានរាយការណ៍ពីការកើនឡើងភ្លាមៗនូវករណីឆ្លងជំងឺកូវីដ-១៩ នៅភាគខាងត្បូងនៃប្រទេសចិន ដោយមានករណីថ្មីចំនួន ២០ កាលថ្ងៃទី ៣០ ខែឧសភា នៅពេលដែលអាជ្ញាធរបានបិទខ្ទប់តំបន់នានានៃទីរួមខេត្តក្វាងទុង។

ក្នុងចំណោមករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ២៧ ករណី ដែលត្រូវបានរាយការណ៍ ដោយអាជ្ញាធរសុខាភិបាលជាតិ នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន មានតែការឆ្លងចំនួន ៧ករណី ប៉ុណ្ណោះដែលត្រូវបាននាំចូលហើយចំនួនដែលនៅសល់ គឺជាករណីឆ្លងនៅក្នុងខេត្តក្វាងទុង។

កាលពីថ្ងៃសៅរ៍អាជ្ញាធរបានដាក់ផ្នែកខ្លះនៃទីក្រុងក្វាងចូវ ឲ្យស្ថិតនៅក្រោមការបិទខ្ទប់ដែលជាវិធានការ បង្ការទុកជាមុនដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានលើកឡើងថា ការផ្ទុះឡើងនាពេលថ្មីៗនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឆ្លងវីរុស ដែលមានប្រភពមកពីប្រទេសឥណ្ឌា។

ប្រទេសចិនក៏បានរាយការណ៍ថា មានអ្នកជំងឺដែលកំពុងចេញរោគសញ្ញាថ្មីចំនួន ១៩ នាក់បើធៀបនឹងចំនួន២២ នាក់កាលពីថ្ងៃមុន។ គិតត្រឹមថ្ងៃទី ៣០ ខែឧសភាប្រទេសចិនមានករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩១.០៩៩ ករណីខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរគឺមានចំនួន ៤.៦៣៦ នាក់៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×