Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​សាល​មហោស្រប​អង្គរ នៅ​ក្រុង​សៀមរាប​

spot_img

​សៀមរាប ៖ ឆេះ​សាល​មហោស្រព​អង្គរ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១០​និង​២០​នាទី ស្ថិតក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ។​

​សមត្ថកិច្ច​បានឲ្យដឹងថា​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​។​

លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​ថា ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ​គ្រោះថ្នាក់​សង្គម​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ឡានទឹក អស់​ចំនួន​១៨​គ្រឿង ដោយ​ក្នុង​នោះ រថយន្ត​នគរបាល​ខេត្ត​៨​គ្រឿង នគរបាល​បេតិកភណ្ឌ​១​គ្រឿង អាវុធហត្ថ​ខេត្ត​៤​គ្រឿង មន្ទី​សាធារណការ​១​គ្រឿង ភូមិ​វប្បធម៌​១​គ្រឿង និង​អាជ្ញាធរ​អប្សរា​២​គ្រឿង​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ ក្នុង​ហេតុការណ៍​អគ្គីភ័យ​នេះ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស មិន​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង និង​ខូចខាត​អស់​មួយចំនួន​ធំ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×