Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាអាសូរណាស់ ស្ត្រីរើសអេតចាយម្នាក់ សុខចិត្តដេកសម្រាលកូនតែម្នាក់ឯង ក្រោមតង់មិនមាននរណាដឹង

ភ្នំពេញ ÷ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយដោយស្ត្រីម្នាក់ ជាអ្នកដើររើសអេតចាយ ចិញ្ចិមជីវិតខ្លួន និងកូនក្នុងផ្ទៃបាន សម្រាលកូនតែម្នាក់ឯង នៅក្រោមតង់ជាប់នឹងជញ្ជាំងផ្ទះទុកចោល អតីតក្នុងប្លុកបឹងកក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ជួយរាយការណ៍ទៅក្រុមគ្រូពេទ្យ ឲ្យចុះមកជួយផងដែរ។

ហេតុករណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមផ្លូវលេខ៨០ នៅចំណុចជាប់ជញ្ជាំងផ្ទះទុកចោលមួយកន្លែង ខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ក្នុងភូមិ ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីដែលសម្រាលកូនម្នាក់ឯង មានឈ្មោះ ចាន់ លីនី ភេទស្រីអាយុ ៣២ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅមិន ពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ស្ត្រីសម្រាលកូនខាងលើបានមកស្នាក់នៅតំបន់ ប្លុកបឹងកក់នេះយូរឆ្នាំមកហើយ ដោយគាត់បានប្រកបមុខរបរដើរើសអេតចាយ ដើម្បីចិញ្ចឹមជីវិតខ្លួននិងកូនក្នុងផ្ទៃ ចំណែករូបគាត់ក៏មានប្តីដែរ ប៉ុន្តែពេលនាងមានផ្ទៃពោះ ប្តីរូបនោះក៏រត់ចោលនាង បាត់ទៅដោយទុកឲ្យនាងពពោះ រស់នៅតែម្នាក់ឯង ។ លុះមកដល់ថ្ងៃសម្រាលកូនមេឃកំពុងតែមានភ្លៀងធ្លាក់ ហើយរូបនាង សុខចិត្តឈឺពោះសម្ងំសម្រាលកូនតែម្នាក់ឯង នៅក្រោមតង់ជាប់ជញ្ជាំងផ្ទះទុកចោលមួយកន្លែង រហូតបង្កើតបានទារក ប្រុសម្នាក់ ក្រោយមក ទើបបង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងអ្នកជិតខាង នាំគ្នារាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន ឱ្យចុះមកជួយរូបនាង និងបានទិញបាយម្ហូបឲ្យរូបនាង។

ក្រោយពេលនារីខាងលើ សម្រាលកូនរួច ខាងសាលាសង្កាត់ស្រះចកដឹងរឿងនេះភ្លាម បានចុះមកដល់រួចទាក់ទង ទៅ ក្រុមគ្រូពេទ្យចុះមកជួយសង្គ្រោះ និងពិនិត្យសំណាករកវិជ្ជមានកូវីដ១៩រួច ឃើញថាស្រ្តីសម្រាលកូននោះអវិជ្ជមាន ក្រោយមកក៏មានរថយន្តខាងមន្ទីរពេទ្យបង្អែកចតុមុខ ចុះមកដល់ដឹករូបនាង និងទារក ទៅសង្រ្គោះ ដោយពុំគិតថ្លៃសេវា អ្វីទាំងអស់ ព្រមទាំងផ្តល់សម្ភារៈប្រើប្រាស់ចាំបាច់មួយ ចំនួនឲ្យនាងថែមទៀតផង៕ រក្សាសិទ្ធិដោយ៖សា មេត

×