ភ្នំពេញ ៖ មនុស្សជាង ៦ពាន់នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតសារធាតុញៀនគ្រប់ប្រភេទជិត ៧០០គីឡូក្រាម នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល ៥ខែ គិតចាប់ពីពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់នៃយុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ បង្ក្រាបបាន ២៧៩៤ករណី , ឃាត់ខ្លួនមនុស្សចំនួន ៦៣៦៩នាក់ (ស្រី ៣៥៩នាក់) ក្នុងនោះមានជនបរទេសចំនួន ៧៩នាក់ ស្រី ៦នាក់ មាន៨សញ្ជាតិ។ ករណីជញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបាន ១៨៤៦ករណី ឃាត់ខ្លួនមនុស្ស ៣៦០១នាក់ (ស្រី ២៦២នាក់)។ ករណីប្រើប្រាស់បង្ក្រាបបាន ៩៤៨ករណី , ឃាត់ខ្លួនមនុស្ស ២៧៦៨នាក់ (ស្រី ៩៧នាក់) និងអនុវត្ដន៍ដីកាចំនួន ១៨៣ដីកា ឃាត់ខ្លួនមនុស្សចំនួន ១៦៩នាក់ (ស្រី ៦នាក់) ។

របាយការណ៍បានបញ្ជាក់ថា សារធាតុញៀនគ្រប់ប្រភេទដកហូតបានចំនួន ៦៩១kg៩០២,០៤g និងកញ្ឆា ១៤,៦៩៥ដើម កញ្ឆាសួត ៦៣kg១០៦g។ សម្ភារៈចាប់យកមាន រថយន្ដ ៣៨គ្រឿង ម៉ូតូ ៦៤៣គ្រឿង ទូរស័ព្ទ ២២៨៧គ្រឿង ជញ្ជីង ១០៤គ្រឿង អាវុធខ្លី ២ដើម អាវុធវែង ១៨ដើម(កែច្នៃ១១ដើម)។ លុយខ្មែរ ៨,៣៩៤,២០០ រៀល, លុយអាមេរិច ១,២៦៤ដុល្លារ, លុយថៃ ២៤,១២០បាត និងលុយវៀតណាម ២១,០០០ ដុង៕ រក្សាសិទ្ធិដោយ៖ចេស្តារ






