Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែង​ចាប់កូនខ្លែង​

spot_img

​ល្បែង​ចាប់កូនខ្លែង ជា​ល្បែង​ដែល​កុមារា កុមារី ជំទង់ៗ​តែង​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ នៅ​រដូវចូលឆ្នាំ ឬ​នៅ​ពេលទំនេរ ។ សកម្មភាពរបស់​អ្នកលេង ដូច​រូបភាព​នេះ ៖

​ល្បែង​នេះ ពេល​លេង​គេ​ចាប់​ម្នាក់​ដែល​មាន​មាឌ​មាំ​ធំ ឲ្យធ្វើ​ជា​មេហ្វូង​ហៅថា​មេ​មាន់​, ចាត់​ច្រើន​នាក់​ឲ្យធ្វើ​ជា​កូនមាន់ ហើយ​គេ​ចាត់​ម្នាក់ទៀត ឲ្យធ្វើ​ជា​ខ្លែង ចាំ​ចាប់កូនមាន់ ។ ម្នាក់ៗ​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឲ្យ​តឹង​ណែន ការពារ​កុំ​ឲ្យ​របូតសំ​លៀក ។ គេ​នាំ​គ្នា​បង្កាត់ភ្លើង​ឲ្យបាន​ជា​ភ្នក់ ១ តូច ដោយ​កំទេច​ស ហើយ​ម្នាក់​ដែល​ជា​មេមាន់​បញ្ជា​ឲ្យ​កូន​របស់​ខ្លួន​តោង​ចង្កេះ​តៗ​គ្នា រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធ​ជុំ​ភ្នក់ភ្លើង ។ ជាមួយគ្នានេះ មេមាន់​ពោល​ពាក្យ​ចំអកឡកឡឺយ​ឲ្យន័យ​ទៅ​ខ្លែង​ថា​៖

​ចាប់កូនខ្លែង​ប្រឡែង​កូន​អក

​ពពេច​ញ៉ែ​ញ៉​ក កូន​អញ​តែមួយ ។

​ជីក​អន្លុក​ដាំ​ត្រកួន

​ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់ ។

​ទៀន ១ គូ​តាំងយូ​បាំង​ព្រះ

​លើកដៃ​សំពះ ដូនៗ​សុំ​ភ្លើង ។

​ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​, កាល​បានឮ​មេ​មាន់​និង​កូន​មាន់​ស្រែក​ដូច្នេះ ក៏​ដើរ​ចូល​ទៅ​រក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា “​ដូនៗ​សុំ​ភ្លើង​!” ។

​មាន់​ឆ្លើយថា​: រលត់

​ខ្លែង​សុំ​ថា​: សុំ​មួយ​អង្គត់

​មេ​(១) រលាយ

​ខ​- សុំ​ទឹកបាយ

​ម​- ឆ្កែ​លិទ្ធ

​ខ​- សុំ​កាំបិត

​ម​- មិនទាន់​ច្រុង

​ខ​- សុំ​ល្ហុង

​ម​- មិនទាន់​ដាំ

​ខ​- សុំ​ថ្នាំ

​ម​- មិនទាន់​ហាល

​ខ​- សុំ​ផាល

​ម​- មិនទាន់​សិត

​ហើយ​ខ្លែង​ក៏​អង្គុយ​នៅ​បៀត​ភ្នក់ភ្លើង​នោះ ។

​ចំណែក​មេមាន់​ក៏​នាំ​កូន​របស់​ខ្លួន​ដើរ​ប្រទក្សិណ​ព័ទ្ធជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង​(២) ហើយ​ស្រែកច្រៀង​ទាំង​មេ​ទាំង​កូន​ថា​៖

១- ម​. មេ​មាន់ ។ ខ​. ខ្វែ​ង ។

២- ស្រុក​ខ្លះ​គេ​អង្គុយ​ទល់មុខ​គ្នា ឆ្លើយឆ្លង​ទៅមក លុះ​ដល់​ពាក្យសុំ​កូន​មាន់ ហើយ​មេមាន់​អនុញ្ញាត​ថា កំបាក់​កំបែក​យក​មួយ​ចុះ ត្រង់នេះ​គេ​ក្រោកឈរ​ស្រ​ឡើង ។

​ចាប់កូនខ្លែង​ប្រឡែង​កូមាន់​(​បន្ទ​រ​)​អា​ឡយ ៗ

​បើ​មេ​ទៅ​ទាន់​យក​មាន់​ទៅ​លាក់​(​បន្ទ​រ​)​អា​ឡយ ៗ

​លាក់​ទុក​ឯណា លាក់​ក្បាល​ដំណេក​(​បន្ទ​រ​)​អា​ឡយ ៗ

​រលឹក​ពី​ដេក​ពី​ដេក វាយ​មាន់​តូង​តាង ។ មាន់​ច្រៀង​ចប់​ក៏​ឈប់ឈរ​តម្រៀប​គ្នា ។

​ខ្លែង​ក៏​ស្រែក​សុំ​ភ្លើង​បន្តទៀតថា �​ដូនៗ សុំ​ភ្លើង​� ។

​មាន់​ឆ្លើយថា �​ក្អែក​ពាំ​ទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ​បាត់ទៅហើយ​� រួច​ក៏​ដើរ​ព័ទ្ធជុំវិញ​ខ្លែង​និង​ភ្នក់ភ្លើង ហើយ​ច្រៀង​ត​ទៀតថា ៖ ប្អូន​ដេញ​ខ្សែ​សូត្រ បង្ហូត​ខ្សែ​គោ​ម​(​បន្ទ​រ​)​អា​ឡយ ៗ

​ខ្លែង​អើយ​កុំ​លោម មិន​បាន​មាន់​ទេ​(​បន្ទ​រ​) អា​ឡយ ៗ ហើយ​ឈរ​ស្ងៀម ។ ខ្លែង​ក៏​និយាយ​ទទូច​សុំ​កូន​ថា ៖

​ខ​- ដូនៗ​ឲ្យ​សុំ​កូន​មុខ

​ម​- ឪពុក​មិនឲ្យ

​ខ​- សុំ​កូន​ក្រោយ

​ម​- កំបាក់​កំបែក​យក​ចុះ

​ខ្លែង​កាល​បានឮ​មេមាន់​ថា ឲ្យ​កូន​ណា​កំបាក់​កំបែក​ដូច្នេះ ក៏​តាំង​ដេញ​ចាប់​បេះ​យក​កូន​ណា​ដែល​នៅ​ក្រោយ​គេ​,​ឯ​មេមាន់​ខំប្រឹង​ការពារ កូន​របស់​ខ្លួន​កុំឲ្យ​គេ​បេះ​យក​បាន​, ឯ​កូន​មាន់​ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្វាច​ខ្វែង​ចាប់​បេះយក​ខ្លួន​ម្នាក់ៗ​បាន ។ ជួន​ក៏​ខ្លែង​បេះ​យក​កូន​ម្ដង ១ ម្ដង ២ ទាល់តែ​អស់ ជួន​ក៏​បេះ​បាន​តែ ១ ។ តែ​គេ​មាន​លក្ខខណ្ឌ​មួយ​ថា បើ​កូន​ណា​ខ្ទេច​ចេញ​ពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង ហើយ​កូន​នោះ​គេ​ក្រាប​ទៅ​នឹង​ដី នោះ​មេ​ខ្លែង​មិនត្រូវ​ចាប់​គេ​ទេ ។ កាល​អស់កម្លាំង​ហត់​រៀងខ្លួន​ហើយ ក៏​ឈប់​សម្រាក​បន្តិច ហើយ​ផ្លាស់ប្ដូរ​គ្នា​លេង​តទៅទៀត គេ​លេង​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់ ។

​ប៉ុន្តែ​ល្បែង​បែប​ដូចគ្នានេះ នៅ​ស្រុក​ខ្លះ គេ​ហៅ​តម្រូវ​ន័យ​តាមរបៀប​លេង​ថា �​ល្បែង​ខ្លែង​ចាប់កូនមាន់​� ក៏មាន ។

​ល្បែង​នេះ ជា​ការបង្ហាត់​មនុស្ស​ឲ្យ​ចេះ​ប្រុង​ស្នៀត ប្រុង​ស្មារតី ឲ្យ​រហ័សរហួន ចេះ​ការពារ​ខ្លួន​និង​គ្រួសារ​ផង ៕ ម.ត្រាណេ

spot_img
×