ភ្នំពេញ ៖ បទចម្រៀងថ្មី របស់តារាចម្រៀងសំឡេងពិរោះ សុគន្ធ ថេរ៉ាយុ បទ “តោះរាំចាប់ចាប” កំពុងតែចាប់ផ្តើមកក្រើកឡើងហើយ បន្ទាប់ពីតារាចម្រៀង រូបនេះ បានបង្ហាញវីដេអូឃ្លីប អំពីក្បាច់រាំនៅក្នុងក្រុមតារាចម្រៀង សុគន្ធ ថេរ៉ាយុ។
មិនត្រឹមតែបទចម្រៀង បែប បែកស្លុយរបស់ សុគន្ធ ថេរ៉ាយុ បង្ហាញជូនទស្សនិកជនក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុណ្ណោះទេ សុគន្ធ ថេរ៉ាយុ ក៏នៅមានបទចម្រៀង បែបប្រពៃណីយ៍ ជូនបងប្អូន កន្លងមកដែល តែគេរំពឹងថា បទ “រាំចាប់ចាប” ទើបតែចេញនេះ នឹងអាចឈានជើងឈរលើលំដាប់កំពូលតារាល្បី ក្នុងឱកាសបុណ្យចូលឆ្នាំផងក៏មិនដឹង។
តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានឲ្យដឹងថា បទចម្រៀងថ្មីនេះ មិនទាន់ចេញជា Audio officail ទេ ព្រមគ្នា តែក៏កំពុងត្រៀមថត MV ដើម្បីក្នុងវ៉ុលចូលឆ្នាំថ្មីនេះ។
តោះទៅមើលបទចម្រៀង “រាំចាប់ចាប” ទាំងអស់គ្នា!៕ ដោយ-គីមស្រីរ័ត្ន