The National Interest ឲ្យដឹងថា ការិយាល័យស្រាវជ្រាវរបស់ទ័ពជើងគោកអាមេរិក និងវិទ្យាស្ថាន បច្ចេកវិទ្យា nano ចំណុះ MIT ឧទ្ទេសនាមវត្ថុធាតុយឺត poly urethane urea (PUU) ត្រូវបានចាត់ទុកថា ជាជំហានលោតផ្លោះក្នុងការផលិតអាវក្រោះ។ ប្រភេទវត្ថុធាតុនេះ ត្រូវបានពណ៌មានថា មាំស្វិតលើសដែកថែប១០ដង តែវាទន់ដូចជាក្រណាត់ ហើយមានសមត្ថភាព “កាន់តែបាញ់កាន់តែមាំស្វិត”។
ពលទាហានអាមេរិកពាក់អាវប្រឆាំងគ្រាប់ ធ្វើពីវត្ថុធាតុ Kevlar និងកុម្ភការភណ្ឌ (Pottery)
គេបង្ហើបប្រាប់ថា បណ្តាសរសៃ PUU នឹងត្រូវបានតម្បាញចូលគ្នាតាមគោលការណ៍១ ដូចជាស្រទាប់ការពារដោយច្រវ៉ាក់ដែក នាយុគ្គសម័យកណ្តាល។ ប្រព័ន្ធតម្បាញ
ស្មុគស្មាញនេះធ្វើឲ្យវា អាចវិលមកកាន់សភាពដើមបន្ទាប់ពីរងការបាញ់ប្រហារ -ប្រការខុសប្លែកពីអាវក្រោះប្រើដែកថែបបន្ទះ ឬក៏កុម្ភការភណ្ឌ (Pottery) ដែលប្រើលែងកើត
ក្រោយពីរងគ្រាប់កាំភ្លើង។
ប្រការលេចធ្លោមួយទៀតរបស់វាគឺ ប្រសិនបើកម្លាំបំផ្លាញ់របស់គ្រាប់កាំភ្លើងកាន់តែខ្លាំងនោះសមត្ថភាពទប់ទល់របស់ PUU ក៏ស្របតាមនោះដែរ (កើនឡើង)។
តាមអ្នកស្រាវជ្រាវ PUU អាចផលិតជាបរិក្ខារការពារ ជាអាទិ៍៖ អាវក្រោះកញ្ចក់ការពារមុខ ស្បែកជើង និងស្រោមដៃប្រឆាំងមីន។ ទោះយ៉ាងណាវាកំពុងស្ថិតក្នុងតំណាក់កាល
ស្រាវជ្រាវ ពុំទាន់សម្រេចបំពាក់ឲ្យកងទ័ពអាមេរិកនៅឡើយទេ៕