ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានសម្រេចចេញ សារាចរណែនាំស្ដីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពី វិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត ដែលជាទណ្ឌកម្មរដ្ឋបាលដែលត្រូវ សម្រេច ក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅតាមទំហំ – ចំណុះអាជីវកម្មដែលមានកំណត់នៅក្នុងប្រកាសអន្តរក្រសួងរវាងក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងទេសចរណ៍បានចេញសារាចរណនាំស្តីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តច្បាប់ស្ដីពី “វិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានផ្សេងទៀត ក្រសួងទេសចរណ៍ សូមណែនាំអំពីលក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ នឹងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

និយមន័យ ទណ្ឌកម្មរដ្ឋបាលដោយ “បិទអាជីវកម្ម” ឬ “ព្យួរអាជ្ញាបណ្ណទេសចរណ៍” ៖ ទណ្ឌកម្មដោយការសម្រេច “បិទអាជីវកម្ម ដោយមូលហេតុមិនអនុវត្តតាមវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលចេញដោយក្រសួងទេសចរណ៍ សំដៅដល់ការសម្រេចបិទអាជីវកម្មជាអចិន្ត្រៃយ៍ និងដកហូតអាជ្ញាបណ្ណទេសចរណ៍សុពលភាព។ ការសម្រេច បិទអាជីវកម្មមិននាំទៅរកការបិទនិងហ៊ុំព័ទ្ធទីតាំងឡើយ លើកលែងមានការសម្រេចដោយឡែក របស់រដ្ឋបាលរាជធានី ខេត្ត។ ការសម្រេចបិទអាជីវកម្ម ត្រូវដាក់ចេញអមជាមួយរយៈពេលដាក់ បម្រាមមិនឱ្យអាជីវកម្មនោះ និង/ ឬអ្នកឈរឈ្មោះលើអាជ្ញាបណ្ណទេសចរណ៍នោះធ្វើប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ក្នុងរយៈពេលកំណត់ណាមួយចន្លោះពី ០១(មួយ)ឆ្នាំ ដល់ ០៥(ប្រាំ)ឆ្នាំ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចបិទអាជីវកម្មនោះ។ អាជីវកម្មដែលរងការសម្រេច “បិទអាជីវកម្ម” ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មីឡើងវិញ ក្រោយរយៈពេលហាមឃាត់បានបញ្ចប់។
ទណ្ឌកម្មដោយការសម្រេច “ព្យួរអាជ្ញាបណ្ណទេសចរណ៍” ដោយមូលហេតុមិនអនុវត្តតាមវិធាន
ការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលចេញដោយក្រសួងទេសចរណ៍ សំដៅដល់ការសម្រេចផ្អាកប្រតិបត្តិការអាជីវកម្ម ដែលមានអាជ្ញាបណ្ណទេសចរណ៍សុពលភាពក្នុង រយៈពេលកំណត់ណាមួយដែលមានថេរវេលាក្នុងរយៈពេលសុពលភាពរបស់អាជ្ញាបណ្ណ ដែលសម្រេចឱ្យព្យួរនោះ។ ការសម្រេចព្យួរអាជ្ញាបណ្ណទេសចរណ៍មិននាំទៅរកការបិទនិងហ៊ុំព័ទ្ធទីតាំង ឡើយ លើកលែងមានការសម្រេចដោយឡែករបស់រដ្ឋបាលរាជធានីខេត្ត។ អាជីវកម្មត្រូវស្នើសុំ បើកដំណើរការឡើងវិញមកក្រសួងទេសចរណ៍ ឬបន្តសុពលភាពអាជ្ញាបណ្ណទេសចរណ៍ ក្រោយ រយៈពេលកំណត់ឱ្យផ្អាកប្រតិបត្តិការត្រូវបានបញ្ចប់។
ក្រសួងទេសចរណ៍ មានសិទ្ឋិសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលដោយការ “បិទអាជីវកម្ម” ចំពោះករណីដូចជាលបលួចតាមគ្រប់មធ្យោបាយ ឬគ្រប់រូបភាពផ្សេងៗ បន្តប្រតិបត្តិការសកម្មភាពអាជីវកម្មរបស់
ខ្លួន នៅក្នុងអំលុងពេលដែលរាជរដ្ឋាភិបាល ឬក្រសួងទេសចរណ៍បានសម្រេចឱ្យផ្អាកសកម្មភាព ។ រ៉ារាំងដល់ការអនុវត្តវិធានការរដ្ឋបាលដែលបានសម្រេចដោយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ច។
ក្រសួងទេសចរណ៍មានសិទ្ឋិសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលដោយការ “ព្យួរអាជ្ញាបណ្ណទេសចរណ៍” ចំពោះករណីដូចជា មិនអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ដូចមានកំណត់ក្នុងប្រកាសលេខ ០៨១ ប្រក. ប្រកាសលេខ ០៨២ ប្រក. ប្រកាសលេខ ០៨៣ ប្រក. ប្រកាសលេខ ០៨៤ ប្រក. ប្រកាសលេខ ០៨៥ ប្រក. ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ និងប្រកាសលេខ ០៩៥ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០។ មិនសហការចងក្រង រក្សាទុកព័ត៌មានរបស់ភ្ញៀវតាមការណែនាំរបស់ក្រសួងទេសចរណ៍ដូចមាន កំណត់ក្នុងសារាចរណែនាំលេខ ០០១ សរណន . ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ៣.៣. មិនសហការផ្តល់រាល់ព័ត៌មានរបស់ភ្ញៀវ ឬរបស់បុគ្កលិក ឬរបស់អាជីវកម្មតាមការស្នើសុំរបស់ក្រសួងទេសចរណ៍ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


