Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​មានការ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការ​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៃ​ពួកក្រុម​ជនខិលខូច​

​ភ្នំពេញ ៖ ក្នុង​រយៈពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេតឃើញ​មានការ​កើនឡើង​នូវ​ការទទួលបាន​សារ​ទាក់ទង​នឹង​ការ​ឈ្នះ​រង្វាន់​ពី​មូលនិធិ​សុខុមាលភាព​កូ​កា​-​កូ​ឡា តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូចជា Telegram និង​ហ្វេ​ស​ប៊ុ​ក ដែលមាន​ខ្លឹមសារ​ថា “​ចុច​ដើម្បី​ចូលរួម​ស្ទង់​មតិ មានឱកាស​ឈ្នះ​២០០០០០ រៀល​”​។​

​បើតាម​ការស្រាវជ្រាវរ​បស់​នាយកដ្ឋាន សារ​ទាំងអស់នេះ​គឺជា​សារ​បោក​បញ្ឆោត ហើយ​អាចជា​ល្បិច​របស់​ពួកក្រុម​ជនខិលខូច​ដើម្បី ចែកចាយ​កម្មវិធី​មេរោគ លួច​ប្រមូលយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ឬ​ដើម្បី​ស្វែងរក​ទីតាំង​របស់​អ្នកប្រើប្រាស់​។

​នៅពេល​ខ្លះ ពួកគេ​អាច​ប្រើល្បិច​ទាមទារ​ឱ្យ​លោកអ្នក​ធ្វើការ​បង់ប្រាក់​បន្តិចបន្តួច​ដើម្បីឱ្យ​លោកអ្នក​មានការ​ជឿជាក់ ប៉ុន្តែ​នេះ​ជា​ល្បិច​ដើម្បី​បោក​បញ្ឆោត​យកប្រាក់​កាស ឬ​ដើម្បី​លួច​យក​លេខ​ប័ណ្ណឥណទាន​របស់លោក​អ្នក​ទៀតផង​។​

​នាយកដ្ឋាន​សូម​ណែនាំ​ដល់​អ្នកប្រើប្រាស់​ទាំងអស់ កុំ​ជឿ​លើ​ការ​ឈ្នះ​រង្វាន់ ដែល​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ណាមួយ​នោះ ព្រោះ​ភាគច្រើន​វា​គឺជា​ការបោក​បញ្ឆោត​។​

សូម​លោកអ្នក​កុំ​ចុច​នៅលើ​តំណ​ភ្ជាប់ ឬ​ធ្វើការ​ចែកចាយ​បន្ត ដែលនាំឱ្យ​ខាតបង់​ពេលវេលា ឬ​ប្រាក់កាស​របស់លោក​អ្នក​តែប៉ុណ្ណោះ​។​

​ចំណែក​នាយកដ្ឋាន​ព័ត​ត៌មាន​វិទ្យា ក៏បាន​ចេញផ្សាយ​ព័ត៌មាន​ផងដែរ​ថា​៖ នា​ព្រលប់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ នេះ ក្រុមការងារ​បច្ចេកទេស​បាន​សង្កេតឃើញ​នូវ​សារ​ចែករំលែក​បន្ត​ក្នុង​កម្មវិធី​បណ្តាញ​សង្គម តួយ៉ាង​កម្មវិធី Facebook Messenger និង​កម្មវិធី WhatsApp ស្តីអំពី​កម្មវិធី​ឈ្នះ​រង្វាន់​ប្រាក់ ២០០០០០​រៀល ពី​ក្រុមហ៊ុន​កូកាកូឡា ដោយ​គ្រាន់តែ​ធ្វើការ​ឆ្លើយ​សំណួរ​ស្ទង់​មតិ និង​ចែករំលែក​តំណ​ភ្ជាប់​ទៅកាន់​មិត្តភក្តិ​។​

​ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាបថា កម្មវិធី​ខាងលើ​គឺជា​ល្បិច​បោកប្រាស់​របស់​ជនខិលខូច ក្នុង​គោលបំណង​ខាងក្រោម​៖

  • ធ្វើការ​អូសទាញ​ជនរ​ង​គ្រោះ​ចូលទៅ​កាន់​តំណ​ភ្ជាប់ (Link) ដែលជា​គេហទំព័រ​ក្លែងបន្លំ​
  • ធ្វើការ​បញ្ឆោត​ជនរងគ្រោះ​ឆ្លើយ​សំណួរ ដើម្បី​ទទួលបាន​រង្វាន់​
  • ធ្វើការ​បញ្ឆោត​ជនរងគ្រោះ​ចែករំលែក​តំណ​ភ្ជាប់​ទៅកាន់​មិត្តភក្តិ ដោយ​ផ្តល់​សិទ្ធ​គេហទំព័រ​ខិលខូច​នោះ ដំណើរការ​កម្មវិធី​ផ្ញើ​សារ​របស់​ជនរងគ្រោះ តួយ៉ាង​កម្មវិធី Facebook Messenger ឬ​កម្មវិធី WhatsApp និង​ធ្វើការ​ចែករំលែក​តំណ​ភ្ជាប់​ខាងលើ​ដោយ​ស្វ័យប្រវត្តិ ទៅកាន់​មិត្តភក្តិ​ទាំងអស់​របស់​ជនរងគ្រោះ (Contact List)​។​

​លើសពី​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ ជនខិលខូច​ក៏​អាច​ប្រើប្រាស់​យុទ្ធនាការ​នេះ​ក្នុង​គោលបំណង​ផ្សេងៗ ដូចជា​៖

  • ប្រើប្រាស់​គេហទំព័រ​ក្លែងបន្លំ ឆបោក​លួច​យក​ព័ត៌មាន​គណនី​ជនរងគ្រោះ (​ឧទាហរណ៍​៖ គណនី​អ៊ីនធឺណិត ឬ​គណនី​ធនាគារ​)
  • ប្រើប្រាស់​គេហទំព័រ​ក្លែងបន្លំ ធ្វើការ​ចម្លង​មេរោគ​ជាដើម​។​

​សូម​បងប្អូន​មេត្តា​បញ្ឈប់​ការចែករំលែក ការ​ចុច​លើ​តំណ​ភ្ជាប់ ជៀសវាង​នូវ​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×