ភ្នំពរញ ៖ ក្រោមការដឹកនាំ បញ្ជាពី នាយឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ រយៈពេល 24 ម៉ោងកន្លងមក នៅព្រឹកថ្ងៃទី១៦មីនានេះ សមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌពោធិសែនជ័យ សហការជាមួយការិយាល័យព្រហ្មទណ្ឌរាជធានី ឃាត់បានជនសង្ស័យម្នាក់ជាឃាត់ករសម្លាប់ជនរងគ្រោះកាលពីយប់ថ្ងៃទី១៥មីនា នៅភូមិព្រៃស្វាយក្នុងសង្កាត់ចោមចៅទី៣ ឥឡូវនេះកំពុងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ។នៅពេលនេះសមត្ថកិច្ចមិនបង្ហាញអត្តសញ្ញាណឃាតករនិងមូលហេតុនៅឡើយទេ។
សូមបញ្ជាក់ថា បុរសម្នាក់ ត្រូវគេអារកសម្លាប់ឱបជាប់នឹងគល់ឈើ ស្ថិតក្នុងដីឡូដ៍មួយកន្លែង ជិតការរដ្ឋានសាងសង់បុរីផ្ទះល្វែង ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ករណីនេះកើតឡើងទាំងព្រឹកព្រលឹម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ។ជំហានដំបូងគេសង្ស័យថាជាករណីប្លន់សម្លាប់យកម៉ូតូឬក៏គំនុំ។
សមត្ថកិច្ចខណ្ឌពោធិសែនជ័យបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ហែម សុជាតិ ហៅវ៉ិត អាយុ២៣ឆ្នាំរស់នៅខេត្តកំពង់ស្ពឺតែទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកក្រុមគ្រួសាយជនរងគ្រោះដើម្បីបញ្ជាក់ថាពិតឬបែបណាសិន។ ចំពោះករណីនេះសមត្ថកិច្ច មិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានឃាតកម្មនេះនៅឡើយទេ៕ ដោយ៖បញ្ញាស័ក្តិ