Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! ពេលឃើញប្តីអតីតម្ចាស់ប្រេន CTM ស្រែករកយុត្តធម៌ឲ្យប្រពន្ធ និងហួសចិត្ត ពេលដឹងថាខាងក្រៅ ទ្រី ដាណា ជារាជនីចិត្តធម៌ តែខាងក្នុងវិញគឺថា… (វីដេអូ)

ប្រិយមិត្តជាច្រើន ប្រហែលជាបានដឹងហើយ ពីករណីស្រ្តីជាអតីតម្ចាស់ប្រេន CTM ដែលជាតំណាងរបស់ក្រុមហ៊ុន ដាណា ទ្រី មានឈ្មោះ ណើ ចាន់ត្រា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត ៨០ ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ទៅឲ្យតំណាងចែកចាយចំនួន ១២ នាក់។

តែទោះយ៉ាងណា ក្រោយរឿងក្តីនេះបានកើតឡើង គេក៏ស្រាប់តែបានឃើញប្តីរបស់ស្រ្តីខាងលើ ដែលមានឈ្មោះថា ម៉េត បាន បានចេញមុខបកស្រាយ និងទម្លាយរឿងរ៉ាវយ៉ាងច្រើន ទាក់ទងអ្នកណាដែលស្ថិតនៅពីក្រោយតំណាងទាំង១២នាក់ ដែលនាំឲ្យមានការចាប់ខ្លួនប្រពន្ធរបស់គាត់។

ពិតណាស់ លោក ម៉េត បាន បានបញ្ជាក់តាមរយៈវីដេអូជារឿយៗ និងក៏ដូចសារបង្ហោះនៅលើបណ្តាញសង្គម ឲ្យបងប្អូនមហាជន ជាពិសេសតំណាងៗចែកចាយដទៃទៀត បានដឹងថា៖ «ខ្ញុំធ្វើឡើង ដើម្បីរកយុត្តិធម៍អោយគ្រួសាររបស់ខ្ញុំ ជាពិសេសភារិយារបស់ខ្ញុំ (ណើ ចាន់ត្រា) ដែលត្រូវបានអ្នកស្រីទ្រីដាណា និងបក្សពួក១២នាក់ ទម្លាក់កំហុសទាំងគ្មានភស្តុតាង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២០ បច្ចុប្បន្នភរិយារបស់ខ្ញុំកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធធនាគារព្រៃស»។

តាមរយៈការចោទឡើងខាងលើនេះ លោក ម៉េត បាន បានលើកយកភស្តុតាងឆាតឆ្លើយឆ្លងរវាងម្ចាស់ក្រុមហ៊ុន ទ្រី ដាណា និងប្រពន្ធរបស់គាត់ ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយបញ្ចប់កុងត្រា ដកសិទ្ធិកាន់ប្រេន CTM នៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលក្នុងសារសំឡេងឆាតនោះ គឺសបញ្ជាក់ឲ្យឃើញថា អ្នកទាំងពីរពុំមានការជជែកឈ្លោះប្រកែករឿងបោកប្រាស់ទំនុកចិត្ត ឬក៏អ្វីផ្សេងនោះទេ និងផ្ទុយទៅវិញ គឺមានតែការព្យាយាមលួងលោម ខំឱបក្រសោបពីអ្នកស្រី ទ្រី ដាណា ឲ្យប្រពន្ធរបស់គាត់គឺអ្នកស្រី ណើ ចាន់ត្រា បន្តរកស៊ីជាមួយខ្លួនបន្តទៀតប៉ុណ្ណោះ បើទោះជាខ្លួនបានបញ្ឈប់ការកាន់ប្រេន CTM ។ ត្រង់ចំណុចនេះ លោក ម៉េត បាន បានសួរទៅកាន់បងប្អូនថា បើប្រពន្ធគាត់រកសុីបោកប្រាស់មែននោះៗ រឿងរ៉ាវប្តឹងផ្តល់ពីតំណាងទាំង១២នាក់ ប្រាកដណាស់កើតឡើង តាំងពីប្រពន្ធរបស់គាត់នៅកាន់ប្រេន CTM ម្ល៉េះ មិនមែនដកខ្លួនចេញពីក្រុមហ៊ុនហើយ ទើបកើតរឿងបែបនេះនោះទេ។

ជុំវិញរឿងនេះ មហាជនជនជាច្រើន ក៏បានឆ្ងល់ថា តើ ណើ ចាន់ត្រា ពិតជាបានធ្វើខុសធ្ងន់ធ្ងរចំពោះ ទ្រី ដាណា ប៉ុណ្ណាទៅ? ទើប ទ្រី ដាណា ប្រឹងប្រែងប្រើលុយយ៉ាងច្រើន ដើម្បីសូកប៉ាន់ចាប់ខ្លួន ណើ ចាន់ត្រា ហើយសូម្បីរឿងរដ្ឋបវេណីសោះ ក៏ ទ្រី ដាណា អាចបម្លែងទៅជាព្រហ្មទណ្ឌបានដែរ ដែលពេលនេះ ណើ ចាន់ត្រា ត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៥ ខែ មកហើយ។ ហើយអ្វីដែលមហាជនឆ្ងល់ទៀតនោះ គឺត្រង់ថា រឿងក្តីនេះឡើងផ្ទុះកក្រើកពេញបណ្តាញសង្គម តែពុំឃើញមានអ្នកសារព័ត៌មានណា ចុះផ្សាយពីរឿង ណើ ចាន់ត្រា សោះឡើយ ទាំងដែលប្តីរបស់គាត់ បានចេញវីដេអូបង្ហាញភស្តុតាងជាច្រើនយ៉ាងច្បាស់ៗថា ទ្រី ដាណា ពិតជាបានរៀបគំរោងធ្វើសុីបំពានលើប្រពន្ធរបស់គាត់ទាំងស្រុង យ៉ាងណាក៏ដោយ។

ដោយឡែក ងាកដឹងរឿងនេះវិញ គឺយើងទាំងអស់គ្នា ប្រាកដណាស់ស្ទើរដាច់ផ្ងារតែម្តង នៅពេលដែលដឹងថា ទ្រី ដាណ បានផ្ទុះកំហឹងទៅនឹងតំណាងចែកចាយ២នាក់ ដោយគំរាមដកសិទ្ធិចេញ និងឲ្យមេធាវីតាមស៊ើបថែមទៀត ក្រោយពីបានរកឃើញថាតំណាងខ្លួនបានចូលទៅ Comment ទៅសរសើរអ្នកលក់ដទៃ ដោយប្រើពាក្យថា «ស្អាត» ក៏មិនបានឡើយ។ លើសពីនេះទៀតនោះ ទ្រី ដាណា បានក៏បញ្ជាក់ដ៏គួរឲ្យហួសចិត្ត ខ្លួនវិញសូម្បីតែមិន Comment ឬ Like លើរូបអ្នកណាដែលលក់ផលិតផលផ្សេង ហើយផ្ទុយទៅវិញ គឺមានតែ Block (អត់មើល) ទេ ។

អ្នកស្រី ទ្រី ដាណា ក៏បានបង្រៀនណែនាំតំណាងរបស់ខ្លួនឲ្យចេះឆ្លាត ជាមួយយុទ្ធសាស្រ្តដ៏ចង្អៀតចង្អល់ថា ហាមមិនឲ្យ Like សូម្បីតែរូបភាពដាច់ខាត ទោះបីដៃគូប្រជែងនោះទាបកម្រិតណាក៏ដោយ ព្រោះការ Comment ឬ Like គឺស្មើនិងការចុះចូល ជួយលើកស្ទួយ គាំទ្រគេ…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

https://web.facebook.com/103340471708992/videos/193575065969265

×