ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបជាមួយលោក វ៉ូ ហ្គាន់មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីចូលជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីចប់បេសក កម្មការទូត នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។
បន្ទាប់ពីជំនួបចប់ លោកកុយ គួង អអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរនិងអបអរសាទរដល់ប្រទេសវៀតណាម ដែលកន្លងមកបានធ្វើជាប្រធានអាស៊ាន ប្រកបដោយជោគជ័យនៅឆ្នាំ២០២០កន្លងមកនេះ។
ហើយក៏ដូចជាតួនាទីដ៏សំខាន់របស់វៀតណាម នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលវៀតណាមជាសមាជិមមិនអចិន្ត្រៃយ៍ ក៏ដូចជាអបអរសាទរសមាជលើកទី៣ នៃបក្ខកុម្មុយនីស្តវៀតណាមកន្លងមកនេះ។ ហើយលោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នឹងបន្តសហការល្អដល់ឯកអគ្គរដ្ឋទូតថ្មីបវៀតណាមប្រចាំកម្ពុជា។

ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតវៀតណាម ក៏បានសម្តែងនៅការសប្បាយរីករាយ និងមានកិត្តិយសដែលបានមកបម្រើការងារ ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាកន្លងមកនេះ ដោយលោកមានសេចក្តីរីករាយ ក្នុងការបំពេញការងារក៏ដូចជាបានឃើញផ្ទាល់ភ្នែក ក្នុងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរយៈពេលជិត៤ឆ្នាំ នៃការងារការទូតនេះ។ លោករីករាយដែលបេសកកម្មការទូត របស់លោកនៅកម្ពុជាទទួលបានជោគជ័យ ដែលមានការគាំទ្រគ្រប់ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងការបរទេសផងដែរ។
លោក វ៉ូ ហ្គាន់មិញ បានបញ្ជាក់ថា ប្រទេសទាំងពីរមិនត្រឹមតែ មានភាពល្អនិងគ្នាជាកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាលទេ សូម្បីតែថ្នាក់ដឹកនាំផ្ទាល់នៃប្រទេសទាំងពីរ ក៏មានទំនាក់ទំនងល្អ ពីថ្នាក់លើរហូតដល់ថ្នាក់ប្រជាជននិងងប្រជាជន។ ហើយលោកនឹងចូលរួម ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើង ពីព្រោះកម្ពុជាជាប្រទែសជិតខាងផង និងជាដៃគូរដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមដែរ៕ រក្សាសិទ្ធិដោយ៖ចេស្តារ