Friday, May 27, 2022

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ការងារ​ធ្លាក់ចុះ កើតមាន​ទំនាស់ ការឈ្លោះប្រកែក កុំ​ឲ្យ​កិច្ចការផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ​រួម​។ លុយកាក់ មាន​ខ្ទង់ចំណាយ​ក្រៅ​ផែនការ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត​។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​៕

​ឆ្នាំឆ្លូវ ៖ ការងា​ថ្ងៃនេះ​មិនល្អ ប្រយ័ត្ន​ក្នុងពេល​បំពេញការងារ ដើម្បី​បញ្ចៀស​កុំ​ហុ​ស​ឆ្គង​មិន​ឲ្យ​មាន​។ លុយកាក់​ត្រូវ​រក្សា​ការ​គត់មត់​កាបូប​ប្រាក់ ប្រយ័ត្ន​ត្រូវ​បាត់បង់​។ មនោសញ្ចេតនា​ងាយ​កើតមាន​ទំនាស់ ការខ្វែង​គម​និ​ត​គ្នា​ជាមួយ​គូស្នេហ៍​៕

​ឆ្នាំខាល ៖ ការងារ​ស្ថិរភាព គួរ​រៀនសូត្រ​បន្ថែម​បទពិសោធន៍​របស់​មនុស្ស​ជុំវិញ​។ លុយកាក់ មាន​អ្នក​ជួយ​យកអាសា​ក្នុងការ​គ្រប់គ្រង​លុយ​។ មនោសញ្ចេតនា មិនបាន​ល្អប្រសើរ មានរឿង​រកាំរកូស​នឹង​គ្នា​៕

​ឆ្នាំថោះ ការងារ ដំណើរការ​ដោយ​រលូន តែ​ត្រូវ​ចេះ​រៀបចំ​ឲ្យ​កាន់តែ​ល្អ​ជាង​នេះ​។ លុយកាក់ ជួប​សំណាង​តូច​១​អំពី​លុយកាក់ ប្រសិន​ចង់​វិនិយោគ​នោះ​មិនត្រូវ​ប្រញាប់ប្រញាល់ ត្រូវ​សួរ​យោបល់​អ្នកមាន​បទពិសោធន៍​ជាមុន​។ មនោសញ្ចេតនា ត្រូវមាន​ភាពក្លាហាន ដើម្បី​ក្តា​ប់យក​ឱកាសល្អ ក្នុង​រឿង​ស្នេហា​។​

​ឆ្នាំរោង ៖ ការងារ មិន​អំណោយផល​ល្អ រង​សម្ពាធ​ច្រើន​។ លុយកាក់ មិនត្រូវ​ជឿជាក់​ហួស លើ​ពាក្យសម្តី​អ្នកដទៃ ព្រោះ​អាច​ប្រឈម​នឹង​ការខាតបង់​ប្រាក់កាស​។ មនោសញ្ចេតនា​ល្អប្រសើរ ផ្អែមល្ហែម​៕

​ឆ្នាំម្សាញ់ ៖ ការងារ រីកចម្រើន​ល្អ ត្រូវ​ចេះ​អត់ធ្មត់​មិនត្រូវ​យកចិត្តទុកដាក់​ដល់​ពាក្យ​ចាក់រុក​ពី​ក្រៅ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មាន​ត្រូវ​ចំណាយ​ធំ​ក្រៅ​ផែនការ​។ មនោសញ្ចេតនា គួរ​ចេះ​ស្តាប់​យោបល់​គូស្នេហ៍ មិនត្រូវ​ចចេស​យកឈ្នះ​ក្នុង​រឿង​ស្នេហា​៕

​ឆ្នាំមមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល​។ លុយកាក់ មិនគួរ​ប្រញាប់ប្រញាល់​ពេក ក្នុងការ​វិនិយោគ ត្រូវ​ពិនិត្យ​ឲ្យ​ម៉ត់ចត់​។ មនោសញ្ចេតនា គួរ​និយាយស្តី​ដោយ​ផ្អែមល្ហែម​ចំពោះ​គូស្នេហ៍ ទើប​មិន​កើតការ​អាក់អន់​ចិន​គ្នា​៕

​ឆ្នាំមមែ ៖ ទោះបី​ការងារ​កំពុង​ល្អប្រសើរ ត្រូវបាន​មនុស្ស​ជុំវិញខ្លួន​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​ពុំទាន់​មកដល់ ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ចង់​រុកកួន​ពីក្រោយ​ខ្នង​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ចាយវាយ​ត្រូវ​ចេះ​ត្បិតត្បៀត​។ មនោសញ្ចេតនា មិនគួរ​ស្ទាក់ស្ទើរ ត្រូវ​ដាច់ខាត​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​ក្នុង​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំវក ៖ ការងារ​ត្រូវ​អាក់ ជួប​ឧបសគ្គ សម្ពាធ​ច្រើន​។ លុយកាក់ ថ្ងៃនេះ​មានឱកាស​វិនិយោគ​បាន​ចំណេញ​ធំ តែ​មិនត្រូវ​ប្រញាប់ប្រញាល់​ពេក​គួរ​ធ្វើ​ដោយ​សន្សឹមៗ​។ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល​៕

​ឆ្នាំរកា ៖ ការងារ អាក្រក់​បំផុត ត្រូវ​នឹងនរ​ដោះស្រាយ​គ្រប់​ស្ថានការណ៍​។ លុយកាក់ ល្អប្រសើរ ប្រភព​ចំណូល​សំខាន់ និង​បន្ទាប់បន្សំ​សុទ្ធតែ​កើនឡើង​។ មនោសញ្ចេតនា គួរ​លៃ​ពេល​នៅក្បែរ​មនុស្ស​ជាទី​ស្រឡាញ់​ឲ្យ​បាន​ច្រើន​៕

​ឆ្នាំចរ ៖ ការងារ រីកចម្រើន​ល្អ រាល់​ការលំបាក​ពីមុនមក​ក៏​ត្រួវបាន​ដោះស្រាយ​ដោយ​ជោគជ័យ​។ លុយកាក់ ថ្ងៃនេះ​ទោះបី​ជួប​សំណាង​អំពី​លុយកាក់ តែ​ក៏​មិនត្រូវ​ខ្ជះខ្ជាយ ប្រយ័ត្ន​អស់​ទៅវិញ​ដោយ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២៕

​ឆ្នាំកុរ ៖ ការងារ ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត អ្នកនឹង​សម្រេចបាន​ជោគជ័យ​គ្រប់យ៉ាង​។ លុយកាក់ រីកចម្រើន ចំណូល​ចូល​ផ្ទះ​។ មនោសញ្ចេតនា មិនបាន​ល្អ មានរឿង​ឈ្លោះប្រកែក ខឹងសម្បារ​គ្នា​៕​