Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ បាន​ស្នើ​ឲ្យ​ពិចារណា​ក្នុង​ការបើក​ជើងហោះហើរ​កម្ពុជា​-​អូស្ត្រាលី​

​អូស្ត្រាលី ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្ត្រី​អូស្រា្តលី​រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Jeremy Johnson ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដ​នី ប្រទេស​អូស្ត្រាលី​។​

​នៅក្នុង​ជំនួប​នេះ លោក Jeremy Johnson បានបញ្ជាក់​ថា​លោក​តែងតែ​ជំរុញឲ្យមានឱ​កាសនៃ​ការធ្វើ​ពាណិជ្ជក​ម្ម​ជា​ច្រើន ដែល​នាំមក​នូវ​ផលប្រយោជន៍​រវាង​អាស៊ាន និង​អូស្ត្រាលី​។ លោក Jeremy Johnson នឹង​ខិតខំ​ពង្រឹង​កិច្ច​សហការ​ជាមួយ​វិស័យ​ឯកជន ជាពិសេស​លើ​ការវិនិយោគ ពាណិជ្ជកម្ម​ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​រួម​ទាំង​កម្ពុជា​។ ទន្ទឹមនឹងនេះ​ដែរ លោក​នឹង​យកចិត្តទុកដាក់​សិក្សា​ស្វែង​យល់​អោយ​កាន់តែច្បាស់​អំពី​ឱកាស​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អូស្ត្រាលី​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។ កាលពី​ឆ្នាំ​២០០៦ ក្នុងពេលដែ​សម្តេច​តេជោ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​គឺ​បាន​ចុះហត្ថលេខា​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​បាន​សួរ​បញ្ជាក់​ផងដែរ​ថា តើ​ត​ក្រុមប្រឹក្សា​នេះ​អាច​ដល់​ពេល​ត្រូវ​បង្កើត​ឲ្យចេញ​ជា​រូបរាង​ដើម្បី​បម្រើ​ដល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណីជ្ជកម្ម និង​វិនិយោគ​បាន​ឬ​នៅ​?

​ប្រទេស​កម្ពុជា​នា​សព្វថ្ងៃនេះ គឺ​បាន​ទាក់ទាញ​អ្នកវិនិយោគទុន​ពី​បរទេស​ជាច្រើន​។ សម្តេច​តេជោ ចង់​ឃើញ​ការវិនិយោគ​ពី​អូស្ត្រាលី​នៅ​កម្ពុជា​អោយ​កាន់តែ​ច្រើនឡើង​ថែម ជាពិសេស​គឺ​សម្តេច​តេជោ បាន​ស្នើ​ឲ្យ​ពិចារណា​ក្នុង​ការបើក​ជើងហោះហើរ​កម្ពុជា​-​អូស្ត្រាលី ព្រោះ​នៅ​អូស្ត្រាលី​ក៏​មាន​បងប្អូន​ខ្មែរ​រស់នៅ​ទី​នេះ​ប្រមា​៦​ម៉ឺន​នាក់​។ តាមរយៈ​ជើងហោះហើរ​ដោយ​ត្រង់នេះ គឺ​នឹង​នាំ​ទេសចរ​អូស្ត្រាលី​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ជា​មិន​ខាន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ និង​ផ្តល់​ឱកាស​ជាច្រើន​ដល់​វិស័យ​ឯកជន ក្នុង​ការរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​។ ទន្ទឹមនឹងនោះ សម្តេច​តេជោ ក៏​បាន​អញ្ជើញ​លោក Jeremy Johnson ទៅ​ទស្សនកិច្ច​ស្វែង​យល់​នូវ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×