Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោអើយ ! ពិធីមង្គលការមួយនៅឥណ្ឌា បែរជាត្រូវលើកប្អូនស្រីរៀបការជំនួសវិញ ព្រោះកូនក្រមុំបានស្លាប់ដោយសារតែ….

នេះពិតជាគួរឲ្យអាសូរខ្លាំងណាស់ ខណៈដែលនារីជាកូនក្រមុំម្នាក់នៅក្នុងប្រទេសឥណ្ឌា បានដួលស្លាប់ភ្លាមៗ នៅក្នុងថ្ងៃមង្គលការរបស់ខ្លួន។ តែយ៉ាងណា ដើម្បីសងជំនួសរឿងដ៏អកុសលនេះ ឪពុកម្តាយរបស់នាង ក៏បានសម្រេចចិត្តលើកកូនស្រីប្អូន រៀបការជំនួស ដោយមានការយល់ព្រមពីភាគីទាំងសងខាងផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កូនក្រមុំមានឈ្មោះថា Surbhi ត្រូវបានដឹងថា បានស្លាប់ដោយសារជំងឺគាំងបេះដូង ក្នុងអំឡុងពេលធ្វើពិធីបំពាក់កម្រផ្កាឲ្យគ្នាទៅវិញទៅមក ជាមួយកូនកំលោះឈ្មោះ Manjesh Kumar ដែលជាផ្នែកមួយនៃប្រពៃណីអាពាហ៍ពិពាហ៍របស់សាសនាហិណ្ឌុ ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Etawa ក្នុងរដ្ឋ Uttar Pradesh។

គ្រូពេទ្យក្នុងតំបន់ម្នាក់ ត្រូវបានហៅមកកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលពីសភាពរបស់នារីជាកូនក្រមុំ ប៉ុន្តែ ជាអកុសល Surbhi បានបាត់បង់ជីវិតរួចទៅហើយ ដោយមិនអាចជួយសង្រ្គោះបាននោះទេ។

តែទោះយ៉ាងណា ក្រោយបាត់បង់ជិវីតកូនក្រមុំខាងលើក្តី ក៏ពិធីមង្គលការពុំត្រូវបានបញ្ឈប់នោះទេ ដោយគ្រួសារខាងស្រី បានសម្រេចចិត្តលើកកូនស្រីប្អូនដែលមានឈ្មោះ Nisha រៀបការជំនួសបងស្រីរបស់ខ្លួន ខណៈសពរបស់នាង ត្រូវបានក្រុមគ្រួសារទុកនៅបន្ទប់ដាច់ដោយឡែកមួយ និងរៀបចំធ្វើពិធីបុណ្យសព ក្រោយពិធីមង្គលការរួច។

បងប្រុសរបស់ Surbhi មានឈ្មោះថា Saurabh បានប្រាប់ភ្ញាក់ងារសារព័ត៌មាន IANS ថា៖ «យើងមិនដឹងថាត្រូវធ្វើអ្វីនោះទេ ខណៈស្ថិតនៅក្នុងស្ថានភាពបែបនេះ។ គ្រួសារទាំងពីរបានអង្គុយពិភាក្សាគ្នា ហើយក៏មានអ្នកស្នើសុំឱ្យប្អូនស្រីខ្ញុំឈ្មោះ Nisha គួរតែរៀបការជាមួយកូនកំលោះ ហើយពួកគេទាំងពីរ ក៏បានព្រមព្រៀងគ្នា»។

លោក Saurabh បានប្រាប់កាសែត The Times of India ថា “វាជាស្ថានភាពដ៏ចម្លែកមួយ នៅពេលដែលពិធីមង្គលការរបស់ប្អូនស្រីខ្ញុំ បានកើតឡើងបែបនេះ ខណៈពេលដែលសពរបស់ប្អូនស្រីខ្ញុំម្នាក់ទៀត បែរជាកំពុងដេកនៅក្នុងបន្ទប់ផ្សេងដ៏គួរឲ្យស្រណោះខ្លាំងណាស់។

បន្ទាប់ពីពិធីមង្គលការរួច ក្រុមគ្រួសារនឹងរៀបចំ “ពិធីចុងក្រោយ” សម្រាប់ស់នាង ហើយបានចាប់ផ្តើមដំណើរការកាន់ទុក្ខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×