Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដើ​រអិល​ជើង​ធ្លាក់ចូល​ទុយោ​បូម​ខ្សាច់​ បណ្ដាល​ឲ្យ​ស្រូប​ថប់ដង្ហើម​ស្លាប់​នៅ​នឹង​ន្លែ​ង​ភ្លាមៗ​

​ភ្នំពេញ ៖ បុរស​ជា​កម្មករ​បូម​ខ្សាច់​ម្នាក់​បាន​ដើរ​រអិល​ជើង​ធ្លាក់ចូល​ក្នុង​ទុយោ​បូម​ខ្សាច់​ បណ្ដាល​ឲ្យ​ស្រូប​ថប់ដង្ហើម​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម ក្នុង​ដេប៉ូ​ខ្សាច់​ដ៏​ធំ​មួយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​និង​ប្រជាពលរដ្ឋ​ជិតខាង​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃទី​៣ ខែ​មិថុ​នា ឆ្នាំ​២០២១ នៅ​ចំណុច​ដេប៉ូ​ខ្សាច់​ដី​ឡូ​តិ៍​លេខ​៥៣៤ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ជនរងគ្រោះ​មានឈ្មោះ ឆន ស​ម្ប​តិ្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​បូម​ខ្សាច់ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ។

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ខាងលើ បាន​ដើរទៅ​ក្បែរ​ទុយោ​បូម​ខ្សាច់​ដោយ​មិន​ប្រយ័ត្ន​ក៏​រអិល​ជើង​ធ្លាក់ចូល​ទៅក្នុង​ទឹក​ត្រូវ​ម៉ា​សុី​ន​បូម​ខ្សាច់​ស្រូប​ចូលទៅ​ខាងក្នុង​ទុយោ​បណ្ដាល​ឲ្យ​ជនរ​គ្រោះ​ដកដង្ហើម​មិន​រួច​ក៏​ថប់ដង្ហើម​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​តែម្តងទៅ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​ចំណុចកើតហេតុ​បាន​ទាក់ទង​ទៅខាង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច្ច័យ​ឲ្យ​ចុះមក​ត្រួតពិនិត្យ​ទៅលើ​សព​រួច​ក៏​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពៃ​ណី​៕ រក្សា​សិទ្ធិ​ដោយ​៖​ សាមេ​ត​

×