Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ចុះ​ដោះស្រាយ ករណី​ប្រជាពលរដ្ឋ​មាន វិវាទ ដីធ្លី ចំនួន​៧​ភូមិ បានធ្វើ​ការតវ៉ា​ជាមួយ​អង្គភាព​ទ័ព បញ្ហា​ដី​នៅ​ទីតាំង​ចំការ​តា​បារាំង​

ខេត្តកណ្ដាល ៖ នា​រសៀល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​មាន វិវាទ ដីធ្លី ចំនួន​៧​ភូមិ រស់នៅក្នុង ស្រុក​អង្គស្នួល ខេត្តកណ្ដាល បានធ្វើ​ការតវ៉ា​ជាមួយ​អង្គភាព​ទ័ព បញ្ហា​ដី​នៅ​ទីតាំង​ចំការ​តា​បារាំង​ហើយ​ធ្វើ​ការបិទ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ដោយ​សកម្មភាព​ខុសច្បាប់ ។​

ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្តកណ្ដាល តំណាង​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​អញ្ជើញ​ចុះ​សម្របសម្រួល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៧ ភូមិ​ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​ដោយមាន​ការចូលរួម​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​អាជ្ញាធរ​ស្រុក​អង្គស្នួល​បាន​ចុះទៅ​ធ្វើការ​សម្របសម្រួល ជាមួយ ប្រជាពលរដ្ឋ តាម​ភូមិ​នីមួយៗ​ដើម្បី​សម្របសម្រួល រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ទៅតាម​ច្បាប់​។​

គួរ​បញ្ជាក់ថា ភូមិ​ទាំង​៧​នោះ រួមមាន ភូមិ​គោល ភូមិ​ខ្លុង ភូមិ​អង្គ​តា​សិត ភូមិ​ព្រៃទទឹង ភូមិ​ក្រាំងក្រូច ភូមិ​អង្គ​ស្រែ​ពោធិ៍ និង​ភូមិ​ទួល​សេរី ។​

​សូមបញ្ជាក់ថា បន្ទាប់ពី​មាន​ករណី​ជម្លោះដីធ្លី រវាង​ក្រុម​យោធា ជាមួយ​ប្រជាពលរដ្ឋ ឈានដល់​ការផ្ទុះអាវុធ បណ្តាល​ឲ្យ​របួស​បុរស​ម្នាក់ រដ្ឋបាល​ខេត្តកណ្តាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការប្រមូលផ្ដុំ​គាត​វ៉ា​របស់​ប្រជាពលរដ្ឋ ឈានដល់​ការបិទ​ផ្លូវជាតិ​លេខ​៥១ នៅ​បំ​ណុ​ច​ដី​រដ្ឋ (​ដីចម្ការ​បារាំង​) ស្ថិតនៅ​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​យោង​លិខិត​លេខ ៧៥៥ សជណ​.​ម​យ ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លិខិត​លេខ ៧៧៤ សជណ ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង សេចក្តីសម្រេច​លេខ ០០៧ សហវ ចុះ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​រដ្ឋបាលខេត្ត សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​កំពុងធ្វើការ​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៥១ ត្រង់ចំណុច​ដី​រដ្ឋ (​ដីចំការ​បារាំង​) ឱ្យបាន​ជ្រាបថា ដីចម្ការ​បារាំង ជា​ដី​រដ្ឋ ដែល​រាជរដ្ឋាភិបាល គ្រោង​រៀបចំ​មួយផ្នែក សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​វិស័យ​ការពារជាតិ និង​មួយផ្នែក​ទៀត ប្រើប្រាស់​សម្រាប់​វិស័យ​បរិស្ថាន ជាទី​តាំង​សម្រាប់​ទុកដាក់​សំរាម និង​សំណល់​រឹង​ចុងក្រោយ​កម្រិត តំបន់ (Regional Landfill)​។ ទន្ទឹមនេះ ក្រុមការងារ​គណៈកម្មកា​រ​អន្តរក្រសួង​ដោះស្រាយ​ផលប៉ះពាល់ កំពុង​ខិតខំ​សិក្សា ស្រាវជ្រាវ ដើម្បី​ឈានដល់​ការដោះស្រាយ គោលនយោបាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ពិតប្រាកដ ក្នុង​រង្វង់​ដីចំការ​បារាំង​ទំហំ​ប្រមាណ ២៨០ ហិកតា ស្ថិតនៅ​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​រដ្ឋបាលខេត្ត ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បើកផ្លូវ​ឱ្យមាន​ការធ្វើ​ចរាចរណ៍​ជាធម្មតា​ឡើងវិញ និង​សូម​មានការ​អត់ធ្មត់ ចូលរួម​ការសម្របសម្រួល​ដោះស្រាយ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុមការងារ​គណៈកម្មការ អន្តរក្រសួង​ដោះស្រាយ​ផលប៉ះពាល់​។ ករណី​មិន​គោរព​តាម​ការណែនាំ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់ វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន ។​

​សូមបញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជាង ១០០​នាក់ តំណាង​ឲ្យ ១៧០​គ្រួសារ ប្រដាប់​ដោយ​កាំបិត ដំបង និង​ដប​សាំង កាំបិត ស្ថិតនៅក្នុង​ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល បាននាំគ្នា​ដុត​កង់ឡាន និង​បិទ​ផ្លូវជាតិ​លេខ​៥១ ដើម្បី​តវ៉ា​រឿង​ដីធ្លី​ដែលមាន​ទំហំ​ជិត ៣០០​ហិកតា ដែលជា​កម្មសិទ្ធិ​របស់​សាលា​បច្ចេកទេស​តេ​ជោ​ហ៊ុនសែន​។ ហើយ​ការបិទផ្លូវ​តវ៉ា​នេះ បន្ទាប់ពី​ខាង​ភាគី​យោធា​បាន​យក​ត្រាក់​ទ​រ័​កាយ​ព្រំដី​របស់​សាលា ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម និង​បាន​យក​ដប​សាំង​គប់​លើ​គ្រឿងចក្រ ខាង​យោធា​ក៏​បាញ់​ផ្ជុ​ច​ដី​ផ្លាត​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់​រងរបួស​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×