ភ្នំពេញ ÷បុរសម្នាក់ទើបតែចេញពីមណ្ឌលកែប្រែ បាន៤ថ្ងៃ ក៏ទៅផឹកស្រាស្រវឹង ឈ្លោះជាមួយប្រពន្ធ បានដាច់ចិត្តរត់ទៅយកក្រណាត់អាវ ទៅចងកនឹងប្រហោងផ្ទះមួយកន្លែង ស្លាប់ចោលប្រពន្ធនិងកូន។
ហេតុការណ៍នេះ បានកើតឡើងកាលកាលពី វេលាម៉ោង៩និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនាឆ្នាំ២០២១ស្ថិតនៅភូមិភ្នំពេញថ្មី ក្រោយផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គង់ចន្ទ រស្មី ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមម្ដាយបង្កើតរបស់ជនរងគ្រោះ បានប្រាប់ឲ្យថដឹងថា កូនប្រុសរបស់គាត់ ទើបតែចេញពីមណ្ឌលកែប្រែ បាន៤ថ្ងៃប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បានទៅផឹកស្រា ជាមួយមិត្តភក្តិនិងជក់គ្រឿងញៀនទៀតផង លុះពេលត្រឡប់មកផ្ទះវិញ បានឈ្លោះទាស់សម្ដីគ្នាជាមួយប្រពន្ធ ក្រោយពីឈ្លោះជាមួយប្រពន្ធ ហើយបាននិយាយទៅប្រាប់ប្អូនស្រីថា អញហែកអាវទៅចង កសម្លាប់ខ្លួនឥឡូវហើយ ពេលនោះដែរខាងប្អូនស្រីរបស់ជនរងគ្រោះ ស្មានតែបងនិយាយលេង មិនបានចាប់អារម្មណ៍អ្វីនោះទេ ស្រាប់តែមួយសន្ទុះក្រោយមក បានប្រជាពលរដ្ឋជិតខាង រត់មកប្រាប់ថាបងគាត់ បានដើរទៅចងកសម្លាប់ខ្លួន នៅជញ្ជាំងផ្ទះហើយឮដូចនេះ ក៏នាំរត់ទៅមើលឃើញគាត់ ចងកនៅជញ្ជាំងផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ចំណុចកើតហេតុ បានទាក់ទងខាងមន្ទីរពេទ្យ ដើម្បីយកសំណាកសិន ក្រោយពីយកសំណាករួចឃើញថា អវិជ្ជមានកូវីដ១៩ ក៏សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត


