ប្រេសិតអង់គ្លេសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអង់គ្លេស និងអូស្រ្តាលីបានធ្វើកិច្ចចរចាមួយផ្សេងទៀត ដើម្បីជម្រុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅពេលដែលប្រទេសទាំងពីរបានព្យាយាម ធ្វើកិច្ចព្រមព្រៀងមួយនៅពាក់កណ្តាលខែមិថុនានេះ។
ប្រទេសអង់គ្លេសកំពុងបន្តកិច្ចព្រមព្រៀងជាមួយប្រទេសអូស្រ្តាលី ដែលជាសសរស្តម្ភមួយ នៃយុទ្ធសាស្ត្រក្រោយរបស់ Brexit ដើម្បីកសាងទំនាក់ទំនងពាណិជ្ជកម្ម និងពង្រឹងការទូត ឲ្យកាន់តែខ្លាំងនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។
ប្រទេសទាំងពីរកាលពីខែមិថុនាបាននិយាយថា ពួកគេបានព្រមព្រៀងគ្នាលើបញ្ហាធំៗជាច្រើន សម្រាប់កិច្ចព្រមព្រៀងមួយដែលមាន ការប៉ាន់ស្មានជាផ្លូវការនោះគឺប្រទេសទាំងពីរនិយាយថា អាចបន្ថែមទឹកប្រាក់ ៥០០ លានផោន រឺស្មើ ៧០៨,៤ លានដុល្លារ ដល់ផលិតផលសេដ្ឋកិច្ចអង់គ្លេសក្នុងរយៈពេលវែង។
ឧត្តមស្នងការអង់គ្លេសប្រចាំប្រទេសអូស្ត្រាលីលោក Vicki Treadell បាននិយាយថា ប៉ុន្តែជាមួយនឹងចំណុចមួយចំនួន ដែលនៅសេសសល់ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេសលោក Liz Truss និងសមភាគីអូស្ត្រាលីលោកស្រី Dan Tehan បានជួបពិភាក្សាគ្នាកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
លោក Treadwell បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងកង់បេរ៉ាថា“ យើងកំពុងប្រឹងប្រែង ដើម្បីមានកិច្ចព្រមព្រៀង ជាគោលការណ៍មួយចំពោះទ្វេភាគីរវាងនាយករដ្ឋមន្រ្តីលោក ចនសុន និងលោក ម៉ូរីសុននៅថ្ងៃទី ១៥ ខែមិថុនាខាងមុខនេះ” ។ កាលពីយប់មិញលោក Liz Truss រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស បានបើកសម័យប្រជុំមួយទៀតជាមួយ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្រា្តលីលោក Tehan និងប្រធានអ្នកចរចារៀងៗខ្លួន។
កិច្ចព្រមព្រៀងដែលបានស្នើឡើងជាមួយអូស្រ្តាលី គឺជាកិច្ចព្រមព្រៀងកម្រិតខ្ពស់បំផុត នៃកិច្ចព្រមព្រៀងជាច្រើន ដែលត្រូវបានធ្វើឡើងជាបន្តដោយទីក្រុងឡុងន៍។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុន បាននិយាយថា ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កាលពីថ្ងៃពុធ បានយល់ព្រមអនុញ្ញាតឱ្យប្រទេសអង់គ្លេស ចាប់ផ្តើមដំណើរការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ៕
ប្រភព៖ AP
រក្សាសិទ្ធិដោយ៖CEN

