Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ ! មិនដឹងរឿងស្អីទេ សុខៗ លោក សូនី ស្រាប់តែទម្លាយរូបទាំងនេះ រួចប្រាប់យ៉ាងខ្លីថានឹង…

ភ្នំពេញ ៖ ប្រិយមិត្តក្នុងបណ្តាញសង្គម ប្រាកដណាស់បានស្គាល់ច្បាស់ហើយ ពីទំនាក់ទំនងស្នេហារវាងអ្នកលក់ឡេដ៏ល្បីឈ្មោះ និងជាមេម៉ាយចាយសម្រស់ Love Riya ជាមួយនិងបុរសពោះម៉ាយម្នាក់គឺលោក ដែន សូនី។

ជាការពិតណាស់ កាលពីដំបូងៗឡើយ អ្នកទាំងពីរត្រូវបានសង្កេតឃើញថា បានបង្ហាញនូវភាពស្និទ្ធស្នាល និងដើរលេងជាមួយគ្នាយ៉ាងមានក្តីសុខជាញឹកញាប់ ហើយទីបំផុត ប្រូ សូនី ក៏បានឱកាសឈានដល់ឡើងចូលក្នុងផ្ទះ Love Riya ប្រៀបដូចគ្រួសារប្តីប្រពន្ធនិងគ្នាអុីចឹង។

តែទោះយ៉ាងណា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ក្រោយៗមក ក៏បានចាប់ផ្តើមមានរឿងរកាំរកូសរហូតធ្វើឲ្យ Love Riya ផ្ទុះកំហឹងដេញលោក សូនី ចេញពីផ្ទះរបស់នាងទៀតផង។ ប៉ុន្តែ យ៉ាងណា ក៏ពោះម៉ាយមុខដែករូបនេះ នៅតែព្យាយាមលួងលោមគូស្នេហ៍ឲ្យទន់ចិត្ត ត្រូវរ៉ូវគ្នាវិញផងដែរ។

ប៉ុន្តែ លើកចុងក្រោយ អ្នកទាំងពីរបានឈានដល់ឈ្លោះគ្នាយ៉ាងខ្លាំងក្លា ដោយ Love Riya បានចោទលោក សូនី ថាបានលួចលាក់ដើរលេងជាមួយនារីក្មេងម្នាក់នៅឯខេត្ត។ ចាប់ពីពេលនោះមក លោក សូនី ក៏បានសម្រេចចិត្តរត់ទៅបួសមួយរយៈខ្លី ហើយពេលសឹកមកវិញ ក៏បាននិយាយយ៉ាងច្បាស់ៗថា ខ្លួននឹងឈប់រវីរវល់និងមនុស្សបែបនេះទៀតហើយៗ និងខិតខំសាងជិវិតថ្មី ជាមួយមុខរបរលក់ស្រាក្រឡុក និងឡាយលក់ឡាន ហើយបើអាចនឹងរកនារីជាខេត្តម្នាក់ធ្វើប្រពន្ធ ដោយនឹងរៀបការពេញច្បាប់។ ហើយចាប់ពីពេលនោះមក ទំនាក់ទំនងរវាង Love Riya និង ប្រូសូនី គេក៏មិនបានឃើញត្រូវគ្នាវិញឡើយ។

ដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ងាត់ៗ លោក សូនី បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញទិដ្ឋភាពទំនងនៅក្នុងផ្ទះ Love Riya គឺថារបរប្រើប្រាស់ឡើងបែកខ្ទេចខ្ទី ដោយពុំដឹងថាជាលទ្ធផលនៃជម្លោះកាលពីអតីតរវាងអ្នកទាំងពីរ ឬយ៉ាងណា ដោយលោកបានភ្ជាប់សារនឹងបកស្រាយរកភាពស្អាតស្អំឲ្យខ្លួនឯងបែបនេះថា៖ «ខ្ញុំនឹងបកស្រាយខ្ញុំ ខ្ញុំបកស្រាយ ខ្ញុំនឹងលាងកិត្តិយសខ្ញុំមកវិញ សាងភាពស្អាតស្អំមកខ្ញុំផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហឹង

×