Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកបុកបង្គោលភ្លើង បាក់រាបដល់ដី រួចបន្តបុកចូលផ្ទះប្រជាពលរដ្ឋលក់ផ្កា

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតបុកបង្គោលភ្លើង រួចបន្តបុកចូលទៅនឹងផ្ទះបងប្អូនប្រជាពលរដ្ឋអ្នកលក់ផ្កាមួយកន្លែង ធ្លាយចូលទៅខាងក្នុងរបងសួនផ្កា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ សំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តបង្កមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ 3A-6098 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿង ចូលទៅភ្នំពេញ ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូត បើកទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់១ដើមរាបដល់ដី ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកធ្លាយរបងផ្ទះបងប្អូនពលរដ្ឋអ្នកលក់ផ្កា ធ្លាយចូលទៅដល់ខាងក្នុងសួន បណ្តាលឲ្យរបងទ្វារត្រូវរងការខូចខាតអស់៥ផ្ទាំង ហើយផ្កាជាច្រើនសម្រាប់ដាក់លក់ ត្រូវខូចខាតខ្ទេចអស់ផងដែរ ។ ដោយឡែក តៃកុងរថយន្តបង្កបានបើកទ្វារចេញទៅក្រៅ ហើយរត់គេចបាត់ស្រមោលសូន្យឈឹង ពីកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានពិនិត្យជុំវិញកន្លែងកើតហេតុ បានធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌច្បារអំពៅ ធ្វើការដោះស្រាយគ្នា ដោយឡែកក៏មានខាងតំណាងរថយន្តបង្ក ចុះមកដល់ធ្វើការចរចាគ្នា ជាមួយម្ចាស់ផ្ទះ ដោយព្រមសងជាសំណង បញ្ចប់រឿងផងដែរ៕ រក្សាសិទ្ធិដោយ៖ សា មេត

×