ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកវិភាគបានបញ្ជាក់ថា ការប្រៀបធៀបប្រទេសកម្ពុជា ជាមួយនិងប្រទេសភូមា គឺមិនដូចគ្នាទេ មិនដូចគ្នាដោយសារសភាពការ រវាងប្រទេសទាំងពីរគឺខុសគ្នាទាំងស្រុង។ ហើយអ្នកដែលធ្វើការប្រៀបធៀប គឺមានការរវើរវាយគ្មានភាពប្រាកដនិយមទេ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានមានប្រសាសន៍ថ្លែងប្រាប់ CEN នៅព្រឹកថ្ងៃទី២ ខែមិថុនា នេះថា ការប្រៀបធៀបជាសិទ្ធិរបស់គេអ្នកប្រៀបធៀប ក៏ប៉ុន្តែសភាពការណ៍នៃប្រទេសទាំងពីរ គឺអត់ដូចគ្នាទេ គឺមួយលិចមួយកើត ខុសគ្នាទាំងស្រុង ១៨០អង្សារ ដោយសារគណបក្សប្រជាជនកម្ពុជាមិនមែនជាគណបក្សចាញ់ឆ្នោត ហើយទៅដណ្តើមយកអំណាចពីគណបក្សឈ្នះឆ្នោតទេ គឺគណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះឆ្នោត ដូច្នេះគ្មានហេតុផលណាដែលចោទថា គណបក្សប្រជាជនកម្ពុជាដណ្តើមអំណាចពីគណបក្សអតីតគណបក្សប្រឆាំងទេ វាខុសគ្នាពីភូមា ភូមាគណបក្សយោធានិយមគឺចាញ់ឆ្នោតអ្នកណាក៏ដឹងដែរទូទាំងពិភពលោក ធ្វើរដ្ឋប្រហារដណ្តើមអំណាចពីលោកស្រី អ៊ុង សានស៊ូជី ដែលជាគណបក្សឈ្នះឆ្នោតវាខុសគ្នាកន្លែងនឹង។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ CEN ថា ការប្រៀបធៀបប្រទេសកម្ពុជា ជាមួយនិងប្រទេសភូមា (របស់លោកសម រង្ស៊ី) គឺជាគំនិតរវើរវាយគ្មានភាពប្រាកដនិយមទេ គឺមានន័យថាដូចជាយកគោទៅប្រៀបធៀបជាមួយក្របី ឬមួយអាចនិយាយថា យកដំរីទៅប្រៀបធៀបជាមួយកូនចៀមដូច្នោះដែរ។ បើសិនជាពិនិត្យមើលទៅលើកម្ពុជានិងភូមា គួរតែមើលទៅលើកត្តាជាច្រើនមុននឹងធ្វើការប្រៀបបធៀបគ្នាថា តើវាខុសគ្នាដូចគ្នាយ៉ាងដូចម្តេច? ទី១. បើសិន ជាមើលកត្តា ប្រវត្តិសាស្ត្រ គឺ ប្រទេសភូមាក្រោយ ពីបានឯករាជ្យពីអាណានិគមអង់គ្លេងឆ្នាំ១៩៤៨មក គឺ ប្រទេសនេះ ស្ថិតក្រោមការគ្រប់គ្រងដោយពួកយោធា ស្ទើររតែមានលក្ខណៈផ្លាស់វេន ហើយគឺកម្រណាស់ដែលប្រទេសភូមាបាន ស្គាល់នៅរស់ជាតិ នៃការគ្រប់គ្រងក្រោមរដ្ឋបាលស៊ីវិល តាមរយៈការបោះឆ្នោត ដោយលក្ខណៈប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវ។ ហើយនេះ ជាកត្តា ប្រវត្តិសាស្ត្រមួយដែលយើងគួរតែធ្វើការពិនិត្យ។
ដោយឡែកសម្រាប់កម្ពុជាដំណាក់កាល ប្រវត្តិសាស្ត្រ គឺមានការផ្លាស់ប្តូរ ច្រើនពីឆ្នាំ១៩៥៣ ក្រោមពេលដែលបានឯករាជ្យមក រហូតមានការផ្លាស់ប្ទុរ របបនយោបាយ មានការផ្លាស់ប្តូរមេដឹកនាំគឺទៅតាមវិធីបែបផែនផ្សេងៗ ពីរបបមួយទៅរបបមួយ។ ប៉ុន្តែកម្ពុជាស្គាល់ស្ថេរភាពនយោបាយ ចាប់ពី ចុងឆ្នាំ១៩៩៨ រហូតមក ដល់បច្ចុប្បន្ន។ ទី២. កត្តាវប្បធម៌នៅក្នុង ប្រទេសភូមា និងកម្ពុជា ក៏មានលក្ខណៈខុសគ្នាដែរ ទាំងវប្បធម៌ នយយោបាយ វប្បធម៌ប្រពៃណីផ្សេង ៗ ដែលការប្រតិបត្តិរបស់ប្រជាពលរដ្ឋគឺមាន លក្ខណៈខុសគ្នា ដូច្នេះមិនអាច ធ្វើការ ប្រៀប ធៀបគ្នាបានទេ។ ទី៣. ពិនិត្យមើលលើកត្តាជាតិពន្ធុ កម្ពុជាអត់មាន ជាតិពន្ធុច្រើនរាប់រាយដូចជានៅភូមាទេ ហើយក៏អត់មានក្រុមជនជាតិណាមួយមានការប៉ុនប៉ងបំបែក រដ្ឋដូចជានៅភូមាដែរ។ នៅភូមាគឺពួក យោធា ប្រើអំណាចកណ្តាប់ដៃដែក គឺដើម្បី គ្រប់ គ្រងសង្កត់ទៅលើចលនា ដែល ចង់បំបែករដ្ឋផ្សេង ៗ ។

ចំណែកនៅកម្ពុជាក្រោម ការដឹកនាំរបស់ រាជ រដ្ឋាភិបាល គឺមានបងប្អូនជន ជាតិខ្មែរឥស្លាម ដែល ចាត់ ទុកដូចជាខ្មែរដែរ គឺរួមរស់ដោយសុខដុមរមនា ហើយបណ្តា ជាតិសាសន៍ផ្សេងៗ ដែល រស់ នៅក្រោមដំបូងរដ្ឋធម្មនុញ្ញខ្មែរ ក៏អាចរួមរស់បាន ដោយសុខសន្តិភាព ជាមួយគ្នា។ ទី៤. កត្តាសាសនា គឺ ជារឿង មួយដែលមិនអាច ប្រៀប ធៀបគ្នាបានតែម្តង ដោយកម្ពុជាគោរពនៅសេរីភាពក្នុងជំនឿសាសនា ថ្វើបើរដ្ឋធម្មនុញ្ញកំណត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែយើង នៅតែផ្តល់ការគោរពចំពោះសាសនាផ្សេងៗ ហើយ ប្រជា ពលរដ្ឋមានសេរីភាពពេញទី ក្នុងការប្រតិបត្តិជំនឿសាសនាផ្សេងៗ។ ហើយមិនមាន ប្រទេសណាសុខដុមរមនាខាងផ្នែកសាសនាដូចជា ប្រទេសកម្ពុជាទេ គឺរស់នៅជាមួយគ្នាដោយសុខសន្តិភាព ជាពិសេស គឺឃើញមានពិធីខ្លះ គឺការរួបរួមសាសនាទាំងបីទាំងបួនតែម្តង វាខុសពីភូមាឃើញតែមានការឈ្លោះគ្នាពីរឿងសាសនា។ ទី៥. ពាក់ព័ន្ធ ជាមួយរបបនយោបាយ គឺប្រទេសភូមាគ្រប់គ្រងដោយពួក យោធា គឺជារបបផ្តាច់ការ វាខុសពីកម្ពុជា ត្រឹមឆ្នាំ១៩៩៣ មក ដល់បច្ចុប្បន្ននេះ គឺបាន អនុវត្តនៅរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធមម្មនុញ្ញ អនុវត្តដោយ ត្រឹមត្រូវ នៅគោល ការណ៍ ប្រជាធិបតេយ្យ គឺអនុវត្ត របបប្រជាធិបតេយ្យ សេរី ពហុបក្ស នេះគឺ ជារបបដឹកនាំមួយដែលយើង ផ្តល់ អំណាចទៅ ដល់ ប្រជាពលរដ្ឋនៅក្នុងការកំណត់ជោគវាសនារបស់ប្រទេស ជាតិ។ ទី៦. ពាក់ ព័ន្ធជាមួយនឹងការបោះឆ្នោត គឺតាំងពីឆ្នាំ១៩៩៣មក គឺកម្ពុជាតែងតែរៀបចំ ការបោះឆ្នោតដោយទៀង ទាត់ ដោយត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌។
ហើយក្រៅពីនេះ ក៏មានការរៀបចំឲ្យមាន ការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែល ជាការកែ ទម្រង់ស៊ី ជម្រៅ មួយនៅក្នុងការគ្រប់ គ្រងរដ្ឋបាលថ្នាក់មូលដ្ឋាន ដែលប្រជាពលរដ្ឋសម្រេច ជ្រើសរើសមេដឹកនាំនៅមូលដ្ឋានផ្ទាល់ដោយ ខ្លួនគាត់។ តាមរយៈនៃការបោះឆ្នោតនេះយើង ឃើញថា វាមានភាពខុសឆ្ងាយគ្នា ពីប្រទេសភូមាដែល ពួក យោធាកាន់កាប់អំណាច ហើយការបោះឆ្នោត ទើបតែមានម្តង ដោយមានការចូលរួមពីបក្ស ប្រឆាំង គឺនៅឆ្នាំ២០១៥ ហើយមុននឹងគឺជាការបោះឆ្នោតមួយក្នុង រូបភាពជាការបង្កើត ឡើងទេ។ ហើយវាមានលក្ខណៈខុសគ្នាទៅលលទិដ្ឋភាពនៃការបោះឆ្នោត។ ទី៧. រដ្ឋធម្មនុញ្ញ របស់ ប្រទេសកម្ពុជាមិនបាន កំណត់កូតាឲ្យពួក យោធា មាន កៅអី មាន អាសនៈនៅក្នុងរដ្ឋសភា ឬក៏អត់បាន រៀបចំក្រសួងនេះ ក្រសួងនោះឲ្យពួក យោធាដូចនៅភូមាទេ។ នៅភូមាគឺពួក យោធារៀបចំ រដ្ឋធម្មនុញ្ញដោយ ខ្លួនឯងនៅឆ្នាំ២០០៨ គឺបានកំណត់កូតា ២៥ភាគរយសម្រាប់ពួក យោធាដែលទទួលបានអាសនៈ ដោយស្វ័យ ប្រវត្តិមិនចាំបាច់រៀបចំ ការបោះឆ្នោត ហើយថែមទាំង រៀបចំ ឲ្យមានកូតាសម្រាប់ក្រសួងបីសំខាន់ៗទៀត ទោះបីជាអ្នកណាឈ្នះឆ្នោតក៏ដោយ គឺពួកដឹងតែយោធាកាន់កាប់ក្រសួងបី គឺក្រសួងសន្តិសុខជាតិ (ក្រសួងមហាផ្ទៃ) ក្រសួងការពារជាតិ និងក្រសួងកិច្ចការព្រំដែន គឺសុទ្ធតែជាក្រសួងសំខាន់ៗដែលមានឥទ្ធិពល ទៅលើការដឹកនាំរបស់រដ្ឋាភិបាល។
ពួកយោធាភូមាមិនមានការគាំទ្រពីប្រជាជនភូមាទេទើបមានបាតុកម្ម រហូតមកដល់ពេលនេះមិនទាន់ឃើញសញ្ញាស្រកស្រុត នៃការតវ៉ាប្រឆាំងពីសំណាក់ប្រជាពលរដ្ឋទេ ខុសពីសម្តេចតេជោ ហ៊ុន សែន ខុសពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែទទួលបានការគាំទ្រ ការស្រឡាញ់ ការផ្តល់នូវទំនុកចិត្តតាមរយៈការបោះឆ្នោតតាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ រហូតដល់ដល់ឆ្នាំ២០១៨ គឺឃើញថា ការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះប្រជាជន គឺមានការកើនជាលំដាប់ ហើយជាពិសេសឆ្នាំ២០១៨ ប្រជាពលរដ្ឋបាលផ្តល់សេចក្តីទុកចិត្តទាំងស្រុកដល់គណបក្សប្រជាជនកម្ពុជា ក្នុងការកាន់កាប់អាសនៈទាំងអស់នៅក្នុងរដ្ឋសភា ដែលជាឱកាសឲ្យគណបក្សប្រជាជនអាចរៀបចំរដ្ឋាភិបាលតែម្នាក់ឯងបាន។
ហើយការបោះឆ្នោតផ្សេងៗទៀតនៅថ្នាក់មូលដ្ឋាន គ៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺគណបក្សប្រជាជនទទួលបានការគាំទ្រទាំងស្រុង វាខុសពីអ្វីនៅភូមាដែលប្រជាជនកំពុងបណ្តេញពួកយោធា លក្ខណៈនេះវាខុសគ្នាឆ្ងាយណាស់។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ជារួមអ្វីដែលលោកសម រង្ស៊ី ធ្វើការប្រៀបធៀបគ្មានតែជាការរវើរវាយមួយ លោកសម រង្ស៊ី ជាអ្នកនយោបាយស៊ីឡាក់ឲ្យតែមានបាតុកម្មនៅកន្លែងណា គឺគាត់តែងតែយកដាក់ខ្លួន ហើយថា តិចទៀតធ្លាក់ដល់កម្ពុជាហើយ លទ្ធផលចុងក្រោយអត់បានអី។ ហើយគាត់ធ្វើនេះជាភាសាមួយលួងចិត្តខ្លួនឯងផង និងលួងចិត្តអ្នកដែលនៅគាំទ្រងប់ងល់ដើម្បីកុំឲ្យអស់សង្ឃឹមថា គាត់នៅតែមានឱកាសវិលត្រឡប់មកសង្វៀននយោបាយកម្ពុជាវិញតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ