Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលខ្លាំង ! សុខៗ យឿន ពិសី ម្ចាស់ពាន Cambodia’s Got Talent ចេញវីដេអូរៀបរាប់ទាំងទឹកភ្នែក ខ្លួនជាម្ចាស់ពាន តែគ្មានតម្លៃនោះទេ ព្រោះរយៈពេល៦ឆ្នាំ បានត្រឹម…

ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជនជាច្រើន បានស្គាល់ហើយ ពីតារាចម្រៀងលោក យឿន ពិសី ដែលជាអតីតម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី១ ក្នុងឆ្នាំ២០១៥ ហើយពេលនេះ តារាចម្រៀងជាអតីតពីក្មេងប្រុសពិការភ្នែកដ៏ល្បីឈ្មោះរូបនេះ ក៏បានបង្ហើបឲ្យដឹងថា ខ្លួនជិតក្លាយជាប៉ាៗរបស់គេហើយ បន្ទាប់ពីរៀបមង្គលការជាមួយភរិយាកាលពីប៉ុន្មានខែមុននេះ។

ដោយឡែក ថ្មីៗនេះ យឿន ពិសី បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ងាត់ៗ ស្រាប់តែរូបគេបានសម្រេចចិត្តចេញវីដេអូ ទម្លាយរឿងគុំទុកចិត្តអស់រយៈពេលជាច្រើនឆ្នាំ ឲ្យបងប្អូនមហាជនដឹងច្បាស់ថា តាមពិតទៅ បើទោះជាខ្លួនជាម្ចាស់ពានមែនពិត តែសម្រាប់រយៈពេល ៦ ឆ្នាំ មកនេះ គឺរូបគេគ្មានការងារធ្វើ សូម្បីឡើងឆាកមួយដងក៏អត់ដែរ។

ក្នុងនោះ អតីតម្ចាស់ពានរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកថា៖ «ប្រសិនបើពេលវេលាបកក្រោយវិញ ខ្ញុំសុំមិនជាប់ល្អជាង ជាប់ធ្វើអី ១ឆ្នាំអត់បានមួយឆាក ឲ្យខ្ញុំរំពឹងអី រស់នៅអី ខ្ញុំឆ្ងល់! ខ្ញុំដឹងថា ខ្ញុំពិការ ខ្ញុំដឹងថា គ្រប់កម្មវិធីទាំងអស់ មិនសូវចង់បានទេ ខ្ញុំចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈនេះ ខ្ញុំមិនដែលកំណត់ខ្លួនឯង ខ្ញុំត្រូវទទួលតម្លៃខ្លួនរាប់រយ រាប់ពាន់ដុល្លារទេ… ខ្ញុំទ្រាំរយៈពេលប៉ុន្មានឆ្នាំ តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២១ ខ្ញុំទ្រាំមែនទែន ខ្ញុំដេកឱបតែពាន មានឈ្មោះតែជាម្ចាស់ពានទេ តែគ្មានតម្លៃអ្វីទេ…. ហេតុអ្វីមានភាពអយុត្តិធម៌សម្រាប់ខ្ញុំម្ល៉េះ គ្រប់តារាទាំងអស់គេបានឡើង គេបានរកលុយរហូត បើទោះជាកូវីដក៏ដោយ ក៏មាន Event ចុះចំឈ្មោះគេបានឡើងរហូត។ ខ្ញុំមិនច្រណែនគេទេ ព្រោះខ្ញុំដឹងថាគេល្អជាងខ្ញុំ អស្ចារ្យជាងខ្ញុំ…. ចុះមិនបកស្រាយពីដំបូងទៅ ថាជាប់ជាម្ចាស់ពាន អត់មានការងារធ្វើ ខ្ញុំធ្វើចិត្តបានបាត់ហើយ»។

តែទោះយ៉ាងណា ក្រោយបានឃើញលោក យឿន ពិសី ចេញមកទម្លាយចេញពីការឈឺចាប់បែបនេះ បានធ្វើឲ្យមហាជនមួយចំនួនក្នុងចំណោមអ្នកសម្តែងក្តីអាណិត បានរិះគន់ថា៖ «គេបានជួយសម្រួលជីវភាពប្អូនច្រើនណាស់តាមរយៈលុយរង្វាន់។ សមត្ថភាពប្អូនក៏មានកម្រិតដែរ កាលដែលប្អូនជាប់នោះ គឺដោយសាក្តីអាណិតច្រើនជាង ដែលគេបោះឆ្នោតឱ្យជាប់នោះ ។ បើគ្មានថ្ងៃប្រឡងនោះ ជីវិតប្អូនក៏មិនបានប្រហែលសព្វថ្ងៃនេះដែរ, ដោយសារការជាប់ហ្នឹងហេីយ ទេីបប្អូនមានលុយវះកាត់ភ្នែក ផ្លាស់ប្តូរជីវភាព ហេតុអ្វីមកនិយាយបែបនេះ?, សុំនិយាយត្រង់បន្តិចចុះ ពានរង្វាន់គាត់ជាប់ដោយសារតែការអាណិតទេ»។ រីឯអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានលើកហេតុផលមួយនេះ មកពន្យល់ថា៖ «ខ្ញុំសូមទោសបងទុកជាមុនបើខ្ញុំនិយាយខុសកម្មវិធី cambodia got talent មិនមែនជាកម្មវីធីប្រឡងចម្រៀង ដែលបងជាប់គេយកបងចូលច្រៀងទេ វាជាកម្មវិធីប្រឡងសមត្ថភាពពិសេស បើបងជាប់បងបានប្រាក់រង្វាន់ហើយ គឺចប់ហើយអត់បានទាក់ទង នឹងផលិតកម្មទៀតទេ ខុសពីកម្មវិធី the voice and cambodia idol. សូមបងបងចែកកម្មវិធី២នេះឲ្យច្បាស់. តែបើបងឈ្នះហើយ គេមិនឲ្យប្រាក់រង្វាន់បងនោះ ទើបកម្មវិធីខុស តែបើគេឲ្យប្រាក់រង្វាន់បងហើយ នឹងគឺត្រឹមត្រូវហើយ. ចឹងហើយបានគណៈកម្មការតែងតែសួរ អ្នកប្រឡងថាបើឈ្នះយកលុយទៅណានោះ. ព្រោះលុយនឹងហើយជាប្រាក់លើកទឹកចិត្ត ដែលបងខំចំណាយពេលវេលា និងកម្លាំងចូលរួមកម្មវិធី ចឹងបងគួរតែយកលុយនោះទៅ ធ្វើការរកសុីផ្សេងៗសម្រាប់ចឹញ្ចឹមជីវិត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×