Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បាត់ចេញពីផ្ទះ ១យប់ ស្រាប់តែស្អែកឡើង ប្រទះឃើញ សពអណ្តែតទឹក ក្នុងស្រះឈូក

ភ្នំពេញ ÷ សពក្មេងម្នាក់ទើបតែអាយុ៨ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក នៅក្នុងស្រះឈូកមួយកន្លែង បន្ទាប់ពីបាន បាត់ខ្លួនចេញពីផ្ទះរយះ១យប់ ដោយឡែកគេពុំទាន់ដឹងថា សពក្មេងប្រុសនោះ គឺជាករណីឃាតកម្ម ឬលង់ទឹកស្លាប់នៅឡើយទេ។

ហេតុការណ៍ការភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃត្រង់ ទី៤ខែ មិថុនា ឆ្នាំ២០២១ នៅចំណុច ស្រះដាំឈូកជាប់នឹងផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពក្មេងប្រុសឈ្មោះ ចាន់ គីម ឡុង ភេទប្រុស អាយុ ៨ឆ្នាំ ជាសិស្ស មានទីលំនៅជាប់នឹងកន្លែងកើតហេតុ ខាងលើ ។

បើយោងតាមប្រភពព័ត៌មាន ពីម្តាយជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយកូនប្រុសរបស់គាត់ មានឈ្មោះ ចាន់ គីមឡុង ភេទប្រុស អាយុ៨ឆ្នាំ បានបាត់ចេញពីផ្ទះ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៨យប់ បន្ទាប់មកពួកគាត់ក៏ព្យាយាមដើរកដែរ តែរកមិនឃើញទាល់តែសោះ លុះមកដល់ថ្ងៃកើតហេតុខាងលើ នៅរសៀលថ្ងៃទី៤ ថ្ងៃខែឆ្នាំដដែល ក៏បានប្រជាពលរដ្ឋ រត់មករាយការណ៍ប្រាប់មកគាត់ថា ឃើញសពក្មេងប្រុសម្នាក់អណ្តែតឡើង នៅចំណុចក្នុងទឹកស្រះ រួចឪពុកម្តាយក្មេង បានរត់ស្លន់ស្លោ សំដៅទៅរកស្រះទឹកនោះ ដើម្បីមកមើលស្រាប់តែឃើញកូនអណ្តែតទឹក ម្តាយក៏យំបោកខ្លួនសន្លប់ នៅក្បែរនឹងសពកូនតែម្តង។

បន្ទាប់ពីមានភ្ញាក់ផ្អើល ម្តាយឪពុកសព ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកយកខ្សែចងព័ទ្ធជុំវិញសពរួច ក៏បានទាក់ទងទៅនគរបាលការិយាល័យ បច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រូតពិនិត្យ រកមូលហេតុ នៃការស្លាប់ តែនៅពុំទាន់ដឹងពីលទ្ធផលស្លាប់ ដោយសារអ្វីនៅឡើយ ៕ រក្សាសិទ្ធិដោយ៖សា មេត

×