ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ែកសឺដេសស៊េរីទំនើប បើកលឿន ជ្រុលទៅបុករបងហ៊ុំព័ទ្ធការដ្ឋានជួសជុលផ្លូវ បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខទាំងស្រុង

ភ្នំពេញ ÷ នារីរូបស្រស់២នាក់ បានបើករថយន្តម៉ែកសឺដេសស៊េរីទំនើបមួយគ្រឿង ក្នុងលឿនមិនប្រយ័ត្នបណ្តាលឲ្យជ្រុលចង្កូត ទៅបុករបងហ៊ុំព័ទ្ធកន្លែងការដ្ឋាន កំពុងតែជួសជុលផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១ និង ២០នាទីយប់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩២ កែងនឹងផ្លូវ ៣៣៧ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក
រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកម៉ែកសឺដេស ពណ៌សពាក់ផ្លាកលេខ កម្ពុជាM.SAM99 បើកបរដោយស្រ្តី២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៣៧កែងនឹងផ្លូវ៥៩២ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបង ដាក់ព័ទ្ធជុំវិញការដ្ឋានជួសជុលផ្លូវ ពេញទំហឹងបណ្តាលឲ្យរបងបាក់អស់ចំនួន ២ផ្ទាំង រងការខូចខាត ចំណែកឯម្ចាស់រថយន្តវិញ ក៏បានឡើងលើរថយន្តមួយគ្រឿងទៀត រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ចុះមកដល់ក៏ធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សាមេត

ចូលមើលព័ត៌មានថ្មីៗបន្ថែម