Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការកំពុងសាកសួរស្ត្រីម្ចាស់ផេកហ្វេសប៊ុក Madam Chords លក់ផលិត ផលនាំចូល ពីប្រទេសថៃ ទៅតុលាការករណីនិយាយពាក្យអាសអាភាស

ភ្នំពេញ ៖ ការចាប់ខ្លួនស្រ្តីជនសង្ស័យ បានធ្វើឡើងដោយកម្លាំងជំនាញ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើការចាប់បញ្ជូនខ្លួនស្ត្រីម្ចាស់គណនីផេកហ្វេសប៊ុក មាដាមឆដា (Madam Chords) ផលិតផលនាំចូលពីប្រទេសថៃ ទំនុកចិត្តនិងគុណភាព ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី ឡាយវីដេអូលក់អីវ៉ាន់ ហើយនិយាយពាក្យអាស អាភាស។

សមត្ថកិច្ចបាន ជំនាញនាយកដ្ឋានប្រឆាំ ងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជា មួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ១ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ បានចុះអនុវត្ត ដីកាបញ្ជាឲ្យចូលខ្លួនលេង១១៣អ.យ.ក របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យខាងលើមាន ឈ្មោះ សៀន សូលក្ខិណា ហៅប៉ុប ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មកប្រគល់ជូនអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សៀន សូលក្ខិណា ហៅ ប៉ុប ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្នាក់នៅផ្ទះជួលលេខ៧៥សេ ផ្លូវលេខ២ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំពោះមុខសមត្ថកិច្ចស្រ្តីជនសង្ស័យបញ្ជាក់ថា គាត់ពិតជាការឡាយ (Live) វីដេអូ លក់ផលិតផល បាននិយាយ លេងសើចជាមួយភ្ញៀវដោយប្រើពាក្យ អាសអាភាស ពិតប្រាកដមែន ។

សមត្ថកិច្ចបានបញ្ជាក់ថា ស្រ្តីជាជនសង្ស័យ បាននិយាយសារភាពថា ខ្លួនជាម្ចាស់គណនីផេកហ្វេសប៊ុក មាដាមឆដា (Madam Chords) បានឡាយលក់ផលិតផលថែរក្សាសម្រស់ របស់ក្រុមហ៊ុន ម៉ដាមដា (Madam Da) តាំងពីអំឡុងឆ្នាំ២០១៨ ជាកម្មសិទ្ធិរបស់បងស្រីខ្លួន ដោយមានប្តីជាជនជាតិថៃ មានផលិតផល ឡេលាបមុខ ឡេលាបខ្លួន សាប៊ូដុះខ្លួន ទឹកអនាម័យស្ដ្រី ហ្វាយបឺ (Fiber) និងខូលេជេន (collagen) តាំងពីឆ្នាំ២០១៨ របស់ក្រុមហ៊ុន ម៉ដាមដា (Madam Da) ដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវ ជាមធ្យមខ្លួនលក់ផលិតផលឲ្យភ្ញៀវ ក្នុងមួយថ្ងៃបានពី៤០ទៅ៥០នាក់ ៕ រក្សាសិទ្ធិដោយ៖ CEN

×