Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលស្រុកសំរោងទង បង្រ្កាបក្រុមចោរប្លន់មួយសំបុកធំ រីឯបក្ខពួកមួយចំនួនកំពុងរត់គេចខ្លួន

កំពង់ស្ពឺ ÷ ក្រុមចោរប្លន់មួយសំបុកធំ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង និងព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលជាគរបាលខេត្ដកំពង់ស្ពឺ ស្រាវជ្រាវបង្រ្កាបបានជាបន្ដបន្ទាប់ រីឯបក្ខពួកមួយចំនួនកំពុងរត់គេចខ្លួន។

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២១ កម្លាំងនគរបាលចេញល្បាតក្នុងភូមិសាស្រ្ដ ស្រុកសំរោងទង ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ លុះដល់ចំណុច ភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ ១២~១៣ បានឃេីញមុខសញ្ញាជិះម៉ូតូ៤គ្រឿង មនុស្ស៨នាក់ប្រុស ជិះពីជើងទៅត្បូងដល់ចំណុចខាងលើ បានជិះបកក្រោយវិញមកទិសខាងជើង ដោយមានកាសង្ស័យកម្លាំងបានដេញតាមស្ទាក់ឃាត់ បានម៉ូតូមួយគ្រឿង មនុស្ស ២នាក់ ចំណែកបក្ខពួកគេចខ្លួនបាត់អស់ ។ មុខសញ្ញាសង្ស័យទាំងពីរមានឈ្មោះ ៖ ឈ្មោះ មឿន រក្សា ប្រុស២១ឆ្នាំ នៅភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោងខេត្ត តាកែវ ស្នាក់នៅបន្ទប់ជួ លភូមិថ្មី សង្កាត់គោកឃ្លៀង រាជធានីភ្នំពេញ មុខរបរ លើកបន្លែផ្សារជម្ពូវ័ន្ដ។ ឈ្មោះ ឡុង ម៉ារ៉ាឌី ប្រុស១៨ឆ្នាំ នៅភូមិព្រៃញាតិ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់គោកឃ្លៀង រាជធានីភ្នំពេញ មុខរបរ លើកបន្លែផ្សារជម្ពូវ័ន្ដ ។

ក្រោយការសាកសួរ មុខសញ្ញា ទាំងពីរនាក់ បានឆ្លេីយសារភាពថា ក្រុមរបស់ខ្លួន បានជិះម៉ូតូមកគោលបំណង រកធាក់ប្លន់យកម៉ូតូ អ្នកដំណើរពេលព្រឹកព្រលឹមស្ងាត់។

សកម្មភាពកន្លងមក ៖ កាលថ្ងៃទី៨ ឧសភា ២០២១ ខ្លួនមានបក្ខពួកចំនួន ១៣ នាក់ ជិះម៉ូតូ៧គ្រឿងបានធាក់នឹងវៃ ជនរងគ្រោះម្នាក់យកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ នៅចំណុចផ្លូវ ៤១ ចន្លោះគីឡូម៉ែត្រ១២~១៣ ក្រោយពីឈ្មោះ មឿន រក្សា ឆ្លើយសារភាពកម្លាំងនគរបាលស្រុកបានសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ គោរពស្នេីសុំ យោបល់ដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដោយបានការសម្របសម្រួល នីតិវិធីពីលោកជំទាវព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ និងកិច្ចសហការល្អពីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលបានបន្តឃាត់ខ្លួនបក្ខពួកចោរប្លន់ បាន ៤នាក់ទៀត ៖ ឈ្មោះ ឈន សាយសុគីណាន់ ភេទប្រុស១៦ឆ្នាំនៅភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ស្នាក់នៅ បន្ទប់ជួលភូមិថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ មុខរបរដឹកអីវ៉ាន់អនឡាញ។ ឈ្មោះ រីម ដារ៉ាចាន់ ភេទប្រុស ១៧ឆ្នាំ ភូមិទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ ដឹកអីវ៉ាន់អនឡាញ។ ឈ្មោះ ផាន រ៉ាវក ហៅ វី ភេទប្រុស១៥ឆ្នាំ នៅផ្សារសាំហាន់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរដឹកអីវ៉ាន់អនឡាញ និងជាសិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យ ១០០ខ្នង។ ឈ្មោះ ឆន វាសនា ហៅ ចយ ភេទប្រុស១៥ឆ្នាំ ភូមិឃ្មួ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ ដឹកអីវ៉ាន់អនឡាញ និងជាសិស្សរៀនថ្នាក់ទី១០ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់។

តាមការបញ្ជាក់ ពីលោកវរសេនីយ៍ឯក សម សាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កិច្ចប្រតិបត្ដិការ ខាងលេី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាក្រុមចោរប្លន់បាន៦នាក់ ៖ វត្ថុតាងដកហូតបានម៉ូតូ ២ គ្រឿង ក្នុងនោះដកហូតបានម៉ូតូជនរងគ្រោះ១គ្រឿង ករណីប្លន់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

យោងតាមលទ្ធផលស្រាវជ្រាវ និងចម្លេីយបក្ខពួកក្រុមចោរប្លន់ថា មានបក្ខពួកច្រេីននាក់ បានប្រព្រឹត្ដធ្វើសកម្មភាពចំនួន ៣លេីក ក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ មុខសញ្ញា ៦នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចខាងកំពង់ស្ពឺ ២នាក់ ឃាត់ខ្លួន ដោយសមត្ថកិច្ចខណ្ឌសែនសុខ និង២នាក់ទៀត ឃាត់ខ្លួនដោយសមត្ថកិច្ចខាងខេត្ដកណ្តាល។

បច្ចុប្បន្នមុខសញ្ញាសង្ស័យទាំង៦នាក់ ត្រូវបានជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×