Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា​ចំនួន​១.២​លាន​ដូ​ស​ទៅ​កោះ​តៃវ៉ាន់​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្មាន​ម៉ោង​មុន​វ៉ាក់សាំង​បញ្ចូល​ដាក់​លើក​ប៉ាល់​ត្រូវបាន​ដឹកជញ្ជូន​ថា ប្រទេស​ជប៉ុន​នឹង​ផ្តល់​វ៉ាក់សាំង​អា​ស្រា្ត​សេនី​កា​ចំនួន ១ ,២៤​លាន​ដូ​ស​ដោយ​ឥតគិតថ្លៃ​ទៅកាន់​កោះ​តៃវ៉ាន់​។ លោក Motegi បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​តូ​ក្យូ​ថា​“ យើង​បានទទួល​សំណើ​ពី​ប្រទេស និង​តំបន់​ផ្សេងៗ​គ្នា​សម្រាប់​ការផ្តល់​វ៉ាក់សាំង​។​

លោក​បាន​បន្ថែមថា​“ នៅ​ចំណុច​នេះ យើង​បានបញ្ចប់​ការរៀបចំ​វ៉ាក់សាំង សម្រាប់​ការស្នើសុំ​ពី​កោះ​តៃវ៉ាន់​ហើយ យើង​នឹង​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា​ចំនួន ១.២៤ លាន​ដូ​ស​ដោយ​ឥតគិតថ្លៃ​ដែល​ថ្នាំ​អស់នេះ​គឺ​ផលិត​ក្នុងប្រទេស​ជប៉ុន​” ។ លោក Motegi បាន​និយាយថា វ៉ាក់សាំង​នឹងត្រូវ​បាន​គ្រប់គ្រង​តាមរយៈ​ស្ថានទូត​កោះ​មួយ​នេះ ហើយ​អាច​ទៅដល់​តៃវ៉ាន់​នៅ​ថ្ងៃ​សុក្រ​។​

​កោះ​តៃវ៉ាន់​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រីក​រាលដាល​ក្នុងប្រទេស ហើយ​បាន​ចាក់​វ៉ាក់សាំង​តិចជាង ៣ ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់ខ្លួន​។ ប្រទេស​ជប៉ុន​បានធ្វើ​កិច្ចសន្យា​ដើម្បី​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​ជាង ៣០០ លាន​ដូ​ស​ពី ភី​ហ្វា​យ​ហ្ស៊ី​, ម៉ូ​ឌី​ណា និង​អា​ស្ត្រា​សេនី​កា ដែល​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ទាំងមូល​។​

​ក្រសួងការបរទេស​តៃវ៉ាន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​“ ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ជប៉ុន​តែងតែមាន​ភាពជិតស្និទ្ធ​បំផុត​ហើយ​មិត្តភាព​របស់​យើង​គឺ​រឹងមាំ និង​ស៊ីជម្រៅ​” ។ នៅពេលណា​ដែលមាន​គ្រោះមហន្តរាយ​ឬ​គ្រោះថ្នាក់​កើតឡើង​ភាគី​ទាំងសងខាង​ផ្តល់ជំនួយ​ដល់​គ្នា​ទៅវិញទៅមក ហើយ​បញ្ជូន​ជំនួយ​ទៅក្នុង​ពេល​មាន​អាសន្ន​។​

​ប្រទេស​ជប៉ុន​បានអនុម័ត​វ៉ាក់សាំងរ​បស់​ក្រុមហ៊ុន​អា​ស្ត្រា​សេនី​កា កាលពី​ខែ​មុន ហើយ​បាន​ចុះកិច្ចសន្យា​ទិញ​ថ្នាំ​វ៉ាក់សាំង​ចំនួន ១២០ លាន​ដូ​ស​បន្ថែមទៀត​។ ប៉ុន្តែ​ជប៉ុន​មិនទាន់មាន​ផែនការ​ភ្លាមៗ​ក្នុង​ការប្រើ​ថ្នាំ​ចាក់​នេះ​ទេ ចំពេល​ដែលមាន​ការព្រួយបារម្ភ​ជា​អន្តរជាតិ​អំពី​ការកើត​ជុំវិញ​បញ្ហា​ឈាមកក​៕ ប្រភព​៖ រ៉​យ​ទ័​រ​

×