Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុកមួយនេះ ដាក់លក់ទុរេន តាមចិញ្ចើមផ្លូវដូចលក់ត្រី រីឯតម្លៃវិញ មួយកន្រ្តកមាន ៥ ផ្លែ គឺត្រឹមតែ….

ផ្លែទុរេន គឺត្រូវបានចាត់ទុកថាជាស្តេចផ្លែឈើ នៅលើពិភពលោក ព្រោះថា សាច់ទុរេន គឹមានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ ដែលត្រូវបានប្រជាជនភាគច្រើននៅអាស៊ីនិយមចូលចិត្តបំផុត។

ដើមឡើយ នៅប្រទេសកម្ពុជាយើង ដំណាំទុរេន ត្រូវបានកសិករធ្វើការដាំដុះភាគច្រើន នៅតំបន់មួយចំនួនក្នុងទឹកដីខេត្តកំពត និងខេត្តកំពង់ចាម ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋរស់នៅខេត្តមួយចំនួនផ្សេងទៀត ក្នុងនោះដូចជានៅខាងខេត្តព្រះវិហារ ខេត្តរតនគិរី និងបាត់ដំបង ជាដើម ក៏បានងាកមកដាំដុះដំណាំទុរេននេះ យ៉ាងផុសផុលដោយទទួលបាននូវទិន្នផលយ៉ាងគាប់ប្រសើរ បន្ទាប់ពីទីផ្សារទុរេនកាន់តែមានតំរូវការកើនឡើងខ្ពស់។

ជាការពិតណាស់ បច្ចុប្បន្ននេះ ជាពិសេសនៅឆ្នាំ២០២១ នេះតែម្តង គឺគេសង្កេតឃើញថា ទុរេន ត្រូវបានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បានចាប់អារម្មណ៍នាំគ្នា លក់ដូរព្រោងព្រាត ទាំងនៅតាមដងផ្លូវ តាមទីផ្សារនានា និងពិសេសលក់តាមអនឡាញតែម្តង។

ដោយឡែក នៅឯប្រទេសថៃឯណេះវិញ ឃើញថា ប្រជាពលរដ្ឋនៅតំបន់មួយ បានកំពុងនាំគ្នាលក់ទុរេន តាមចិញ្ចើមផ្លូវដូចលក់ត្រីអុីចឹង ហើយបើនិយាយពីតម្លៃវិញ គឺថោកៗដ៏មិននឹកស្មាន។ នេះបើតាមផេកហ្វេសប៊ុកឈ្មោះ Phra Nattapong Thawaro បានបង្ហោះឲ្យដឹងថា «ផ្លែទុរេននៅស្រុក Umhpang (ឱមផែង) គឺគេលក់បែបនេះ។ តោះៗ ប្រញាប់ឡើង ៤-៥ ផ្លែ ក្នុងមួយកន្រ្តក ត្រឹមតែ ២០០ បាត ដែលគិតជាលុយដុល្លារស្មើជាង ៦ ដុល្លារ ប៉ុណ្ណោះ។ ទីតាំង៖ ភូមិផែងឃ្លីង ស្រុកឱមផែង ខេត្តតាក ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ អ្នកភូមិ និងអ្នកដំណើរ ច្រើនមកទិញនៅទីនេះ ព្រោះវាថោកៗជាងតម្លៃទុរេននៅទីផ្សារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×